តើអ្នកដឹងទេ ឪឡឹកមានជាតិទឹកដល់ទៅ ៩២ ភាគរយ ប៉ុន្តែវាដើរតួជាឱសថព្យាបាលជំងឺដល់ទៅ ៧ មុខ ដែលយើងមិនធ្លាប់ដឹងសោះ

ជាការពិត ផ្លែឪឡឹកគឺស្ថិតក្នុងចំណោមកំពូលផ្លែឈើផ្តល់សុខភាពល្អមួយនៅលើពិភពលោក ដែលមានគុណសម្បត្តិព្យាបាលរោគាមួយចំនួន។ ឪឡឹកគឺផ្ទុកទៅដោយសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដូចជា​ សារធាតុ Thiamine, Riboflavin, Naichin, វីតាមីន B6, Folate, Pantothenic Acid, Selenium, Choline, Lycopene និង Betaine។ យោងតាមក្រុមប្រឹក្សាជំរុញផ្សព្វផ្សាយឪឡឹកជាតិរបស់អាមេរិក ផ្លែឪឡឹកផ្ទុកសារធាតុ Lycopene ច្រើនជាងបន្លែឬផ្លែឈើទាំងឡាយនៅលើពិភពលោក។ 

អ្វីដែលលោកអ្នកមិននឹកស្មានដល់នោះគឺថា ឪឡឹកមានគុណសម្បត្តិជាឱសថធម្មជាតិព្យាបាលរោគ ៧ មុខឯណោះ។ 

១. បញ្ចុះសម្ពាធឈាម
២. ទប់ស្កាត់ជំងឺបេះដូង
៣. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
៤. ជំរុញនិងពង្រឹងប្រព័ន្ធភាពស៊ាំ
៥. ពង្រឹងឆ្អឹងរបស់អ្នកឱ្យរឹងមាំ
៦. ជំរុញថាមពលក្នុងរាងកាយ (ជាពិសេសសមត្ថភាពផ្លូវភេទរបស់បុរស)
៧. លាងសម្អាតក្រលៀន៕