adverise with khmeread Unnamed

ឃាត់​បុរស​ម្នាក់​និង​នារី​ម្នាក់​គាស់​ផ្ទះ​ប៉ង​លួច

     ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់​ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ក្នុង​២​ករណី​ផ្សេងគ្នា ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់​ការបន្ត​។ 

    ១-​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ពីបទ​គាស់​ទ្វារ​បន្ទប់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ឃាត់ខ្លួន​នៅ​ម៉ោង ១១ និង​១០​នាទី ថ្ងៃទី​០៩ ខែ មិនា ឆ្នាំ​២០១៦ នៅ​ចំនុច​ផ្ទះ ជួល​ផ្លូវលំ ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហូ ដា​វីន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ សាមគ្គី​៤ សង្កាត់​ត្រ​ពាំ​ក្រសាំង ក្នុង​ការដ្ឋាន​សំណង់ ខណ្ឌ​ពោ​សែន​ជ័យ​។ ចំណែក​ម្ចាស់ផ្ទះ​បាន​ត្រឹម​ឈ្មោះ បាន គឹម​ស៊ុយ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​មេភូមិ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។ សម្ភារៈ​បាត់បង់​គ្មាន សម្ភារៈ​បន្សល់ទុក​ដែក​កែច្នៃ​សម្រាប់​ឆ្កឹះ​សោ​ទ្វារ​២។ 

   ប៉ូលិស​បន្តថា​មុនពេល​កើតហេតុ នៅវេលា​ម៉ោង​៧ និង​៣០​នាទី​ម្ចាស់ផ្ទះ​បាន​ចាក់សោ​ទ្វារ ហើយ​ទៅ​ផ្សារ។ លុះ​ត្រឡប់មកផ្ទះ​វិញ​ឃើញ​សោ​ទ្វារ​បើក​គាត់​បើកទ្វារ​ចូលទៅ​ក្នុងផ្ទះ ហើយ​ឃើញ​មនុស្ស​នៅ​ខាងក្នុង​ក៏​សួរថា​ត្រូវជា​យ៉ាងម៉េច ជាមួយ​ម្ចាស់ផ្ទះ។ ពេលនោះ​ជនសង្ស័យ​បម្រុង​រត់ចេញ ម្ចាស់ផ្ទះ​ស្រែក​ឆោឡោ ប្រជាពលរដ្ឋ​ជួយ​ឃាត់ខ្លួន​បានប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តងទៅ​។ បច្ចុប្បន្ន​ជនសង្ស័យ​រក្សាទុក​នៅ​ខណ្ឌ​។​

    ២-​ជនសង្ស័យ​១​នាក់​ពីបទ​គាស់​ទ្វារ​បន្ទប់​បម្រុង​លួច​ទ្រព្យសម្បត្តិ ម៉ោង​១១ និង​៤៥​នាទី ថ្ងៃ​ទ​៩ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំនុច​មុខ​បន្ទប់​ជួល ២៩ ផ្ទះ​លេខ ២៦១ ផ្លូវលំ ក្រុម​៧ ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទទួល​ជនសង្ស័យ​១​នាក់​ពី​ម្ចាស់ផ្ទះ​។      

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ លីវ សាក់ ភេទ​ស្រី អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​តាំង គីម​ស្រេង ភេទ​ប្រុស​អាយុ ៥៥​ឆ្នាំ​មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។ សម្ភារៈ​បាត់បង់​គ្មាន សម្ភារៈ​បន្សល់ទុក ដែក​រណា​១​ដើម មេសោ​អេ​ឡិច​ត្រូ​និ​ច​១។ 

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ម៉ោង​៨ និង​៣០​នាទី ថ្ងៃទី​៩ ខែ​មិនា​ឆ្នាំ​២០១៦ ម្ចាស់ ផ្ទះ​កំពុង​ឈរ​មើល​ជាង​ធ្វើ​ផ្ទះ ស្រាប់តែ​មេជាង​ឡើងទៅ​ខាងលើ​ផ្ទះ​បាន​ក្រឡេកមើល​មកក្រោម ឃើញ​ជនសង្ស័យ​កំពុង​អារ​សោ​ទ្វារ​បន្ទប់ ពេលនោះ មេការ​បាន​រាយការណ៍ មក​ម្ចាស់ផ្ទះ ពេលនោះ​មេការ​បាន​ឃាត់ទុក​ឲ្យ​ម្ចាស់ផ្ទះ​។ ពេល​ម្ចាស់ផ្ទះ​មក ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​តែម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាំង​រក្សាទុក​នៅ​ខណ្ឌ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់