ចុមយក្ស! អ្នកពន្លត់ភ្លើង៦នាក់នៅព្រះវិហារ Notre Dame ក្នុងក្រុងប៉ារីស ត្រូវចោទប្រកាន់ពីបទរំលោភបូកលើនារីទេសចរម្នាក់

អ្ន​កពន្លត់អគ្គិភ័យ៦នាក់មកពីក្រុមអ្នកពន្លត់អគ្គិភ័យដែលគេចាត់ទុកជា "វីរបុរសនៃព្រះវិហារ Notre Dame" ត្រូវបានចោទប្រកាន់ពីបទរំលោភបូកទៅលើនារីទេសចរមួយរូបនៅឯស្ថានីយអគ្គិភ័យមួយកន្លែង។

ជនរងគ្រោះនៅក្នុងករណីដ៏ឃោរឃៅមួយនេះគឺជានិស្សិតវ័យ២០ឆ្នាំ មកពីតំបន់អឺរ៉ុបភាគខាងជើងហៅថា Scandinavian ដែលមិនអាចបញ្ចេញឈ្មោះសម្រាប់ហេតុផលច្បាប់។

នាងបានអះអាងថា នាងបានយល់ព្រមរួមភេទ បន្ទាប់ពីបានជួបជាមួយនឹងភ្នាក់ងារពន្លត់អគ្គិភ័យមួយរូបនៅក្នុងបារកាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែបន្ទាប់មកត្រូវបានព្រួតរំលោភដោយមិត្តរួមការងាររបស់ជនដៃដល់នៅឯមូលដ្ឋានរបស់ពួកគេក្នុងតំបន់ភាគខាងត្បូងទីក្រុងប៉ារីស។

ករណីនេះបានកើតឡើង បន្ទាប់ពីសមាជិកទាំងអស់នៃក្រុមពន្លត់អគ្គិភ័យទីក្រុងប៉ារីសត្រូវបានសាទរជា "វីរបុរស" សម្រាប់ការជួយស្រោចស្រង់វិហារប្រវត្តិសាស្រ្ត Notre Dame Cathedral ពីការដួលរលំទាំងស្រុងនៅក្នុងអគ្គិភ័យដ៏គួរឱ្យតក់ស្លុតកាលពីថ្ងៃទី១៥ ខែមេសា៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab