Man Utd ចាប់ផ្តើមចរចាជាមួយ Juventus ដើម្បីផ្ទេរPaulo Dybala

ក្លឹប Man Utdគ្រោងចាប់ផ្តើមការរុះរើក្រុមនៅរដូវក្តៅនេះ ខណៈពួកគេបានទាក់ទងទៅក្លឹប Juventus ជុំវិញកិច្ចព្រមព្រៀងផ្ទេរកីឡាករPaulo Dybala ក្នុងតម្លៃ៨៥លានផោន ខណ:អនាគតខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះនៅពហុកីឡាដ្ឋាន Allianz Stadium ស្ថិតក្នុងភាពមិនច្បាស់លាស់។

 

កីឡាករវ័យ២៥ឆ្នាំរូបនេះពិបាកក្នុងការស្វែងរកទម្រង់លេងល្អបំផុតជាមួយក្លឹបនេះ ចាប់តាំងពីការមកដល់របស់កីឡាករCristian Ronaldo កាលពីរដូវក្តៅឆ្នាំមុន និងបន្ទាប់ពីក្លឹបនេះខកខានមិនបានឆ្លងផុតវគ្គ៨ក្រុមចុងក្រោយនៃក្របខណ្ឌ​ CL ។

 

Dybala រកបានត្រឹមតែ១០គ្រាប់នៅគ្រប់ក្របខណ្ឌប្រកួតក្នុងការបង្ហាញមុខ៣៩លើក ហើយបច្ចុប្បន្នកំពុងសម្រាកលំហែនៅប្រទេសអង់គ្លេស៕

adverise with khmeread