Chelsea គ្រោងនាំយក Kurt Zouma ត្រឡប់មកវិញ បើទោះបីជា Everton ចាប់អារម្មណ៍

ក្លឹបតោខៀវ Chelsea មានគម្រោងនាំយកកីឡាករKurt Zouma ត្រឡប់មកពហុកីឡាដ្ឋាន Stamford Bridge សម្រាប់ការប្រកួតកម្តៅសាច់ដុំមុនរដូវកាលថ្មី។ Zouma ដែលបានចំណាយពេលពេញមួយរដូវកាលនៅក្លឹប Everton ស្ថិតក្នុងផែនការរបស់ក្លឹបឆេលស៊ីនៅរដូវក្តៅនេះ។ខណ:ក្លឹប Everton ចង់នាំយកខ្សែការពារដែលកំពុងលេងខ្ចីជើងនៅពហុកីឡាដ្ឋាន Goodison Park រូបនេះត្រឡប់មកវិញនៅរដូវក្តៅនេះ ប៉ុន្តែពួកគេប្រឈមមុខនឹងបញ្ហាក្នុងការព្រមព្រៀងលក្ខខណ្ឌជាមួយនឹងក្លឹប​ Chelsea។

 

ក្តីរំពឹងណាមួយរបស់ក្លឹប Everton ក្នុងការនាំយក Zouma មកវិញអំឡុងរដូវក្តៅនេះប្រហែលជាអាស្រ័យលើបម្រាមមិនឲ្យផ្ទេរកីឡាករលើក្លឹប Chelsea ដែលបច្ចុប្បន្ន ពួកគេមិនត្រូវបានអនុញ្ញាតឲ្យផ្ទេរកីឡាករថ្មីក្នុងពីរដំណាក់កាល ប៉ុន្តែសវនាការរបស់ FIFA លើបម្រាមនេះ អាចនឹងមានភាពប្រែប្រួល។

 

ប្រសិនបើបម្រាមលើក្លឹប​ Chelsea ត្រូវបានព្យួរមែននោះ វានឹងផ្តល់ក្តីសង្ឃឹមដល់ក្លឹប Everton ក្នុងការផ្ទេរ Zouma ។

 

គណកម្មាធិការដោះស្រាយបណ្តឹងនឹងជួបប្រជុំនៅទីក្រុងហ៊្សូរិកនៅខែក្រោយដើម្បីពិភាក្សាពីបម្រាមនេះ ហើយការសម្រេចចិត្តនេះទំនងជាធ្វើជាសាធារណៈក្នុងពេលឆាប់ៗនេះ៕

adverise with khmeread
tiger
Loading ad ...