អនាគត់តបស់ Luka Modric នៅក្លឹប Real Madrid កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

លោក Zinedine Zidane កំពុងមានភាពមន្ទិលជុំវិញអនាគតរបស់ Luka Modricបន្ទាប់ពីអ្នកចាត់ការរបស់ក្លឹប Real Madrid រូបនេះបានវិលត្រឡប់មកដឹកនាំវិញកាលពីដើមឆ្នាំនេះ។

 

លោក Zidance បានជួបប្រជុំជាមួយកីឡាករដែលមានអាយុច្រើនកាលពីសប្តាហ៍មុន ក្នុងការព្យាយាមកែលម្អទម្រង់លេង។ ស្របពេលលោកZidance មានផែនការក្នុងចិត្តជុំវិញថា តើលោកចង់លក់កីឡាកររូបណានៅទីផ្សារទិញដូររដូវក្តៅនេះ។

 

ការបង្ហាញទម្រង់លេងដ៏អន់របស់ Modric បានធ្វើឲ្យលោក Zidanceពិចារណាពីអនាគតរបស់កីឡាកររូបនេះនៅពហុកីឡាដ្ឋាន Santiago Bernabeu។

មានការបារម្ភថា Modric ដែលបានគ្រងពានបាល់មាសកាលពីឆ្នាំមុននោះ ត្រូវបានចុចឈ្មោះ ហើយនឹងលែងមានប្រយោជន៍សម្រាប់រដូវកាលក្រោយទៀតហើយ។

 

ក្លឹប Real Madrid ក៏សង្ឃឹមថា នឹងនាំយកខ្សែបម្រើ Christian Eriksen មកកាន់ក្លឹបនេះផងដែរ ហើយ Eriksen នឹងលេងក្នុងតំណែងរបស់ Modric មានន័យថា លោក Zidance នឹងមិនរារាំងផ្លូវចាកចេញរបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះទេ ៕

adverise with khmeread