ស្ត្រីម្នាក់មកដល់ផ្ទះភ្ញាក់ព្រឺត ពេលឃើញក្រពារចុចកណ្តឹងផ្ទះ

ស្រ្តីម្នាក់ដែលទើបនឹងផ្លាស់ទៅរស់នៅក្នុងរដ្ឋ South Carolina សហរដ្ឋអាមេរិក ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនៅក្នុងទិដ្ឋភាពប្លែកភ្នែកមិនធ្លាប់មានពីមុនមួយ ដែលសត្វក្រពារមួយក្បាលកំពុងចុចកណ្តឹងផ្ទះរបស់នាង។

នាង Karen Alfano ដែលថ្មីៗនេះបានផ្លាស់ពីរដ្ឋ New Jersey ទៅកាន់ ទីក្រុង Myrtle Beach បាននិយាយថា​ នាងបានត្រឡប់ទៅផ្ទះវិញបានឃើញសត្វក្រពារមួយក្បាលនៅឯមុខទ្វារផ្ទះរបស់នាង។

Alfano បានផ្តិតវីដេអូ ដែលសត្វក្រពារបានស្រវេស្រវ៉ាតោងមុខទ្វារផ្ទះ និងហាក់ដូចជាបានចុចកណ្តឹងផ្ទះរបស់នាង។

ម្ចាស់ផ្ទះពោរពេញទៅដោយភាពភ្ញាក់ផ្អើលរូបនេះ បានប្រាប់ទៅកាន់វេបសាយ WSOC-TV ថា ការជួបប្រទះនេះពិតជា "រឿងដ៏អស្ចារ្យបំផុតដែលអាចកើតមានចំពោះនរណាម្នាក់"។ 

សត្វក្រពារមួយក្បាលនេះត្រូវបានយកចេញដោយមន្រ្តីការពារសត្វព្រៃមួយរូប៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...