ពួកអ្នកអភិរក្សរកឃើញពស់ភ្នែកបីនៅដែនដីខាងជើងរបស់អូស្ត្រាលី

មន្រ្តីអភរិក្សសត្វព្រៃក្នុងប្រទេសអូស្រ្តាលី បានចែកចាយរូបភាពនៃសត្វពស់រូបរាងមិនប្រក្រតីមួយដែលបានរកឃើញដោយអ្នកអភិរក្សនៅក្នុងតំបន់ដែនដីខាងជើង (Northern Territory) ដែលនោះគឺជាពស់ភ្នែកបី។

គណៈកម្មការសត្វព្រៃនិងឧទ្យានដែនដីខាងជើងបានចែកចាយរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គម Facebook នៃសត្វពស់មួយក្បាល ដែលភ្នែកចំនួនពីរមានសភាពដូចគ្នាទៅនឹងពស់ធម្មតា ប៉ុន្តែភ្នែកមួយទៀតបានលេចចេញនៅលើកណ្តាលក្បាលរបស់វា។

គណៈកម្មការអូស្រ្តាលីមួយនេះបាននិយាយថា កាំរស្មីអ៊ិចបានបង្ហាញឱ្យដឹងថា ភ្នែកពស់ទាំងបីនេះហាក់ដូចជាអាចដំណើរការបានទាំងអស់។ អ្នកជំនាញបាននិយាយថា ពួកគេសង្ស័យថាពស់មួយក្បាលនេះមានក្បាលពីរក្លែងបន្លំចូលគ្នា ប៉ុន្តែកាំរស្មីអ៊ិចបានបង្ហាញឱ្យឃើញថា វាមានក្បាលតែមួយប៉ុណ្ណោះជាមួយនឹងរន្ធភ្នែកបន្ថែមួយទៀត។

មន្រ្តីសត្វព្រៃបាននិយាយថា ពស់ដែលត្រូវបានដាក់ឈ្មោះថា Monty Pyton ដោយអ្នកអភិរក្សមួយក្បាលនេះ ត្រូវបានគេប៉ាន់ប្រមាណថាមានអាយុប្រមាណជា ៣ខែ ពេលដែលវាត្រូវបានរកឃើញ ប៉ុន្តែវាបានងាប់ភ្លាមៗបន្ទាប់ត្រូវចាប់បាន៕

adverise with khmeread
tiger
Loading ad ...