adverise with khmeread Fca41640 e2b4 456c a1db 13ca31019718

អគ្គីភ័យ​ឆេះ​ស្មៅ​ក្នុង​ដី​ឡូដ៍​មួយកន្លែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលយប់​

     ភ្នំពេញ ​៖ អគ្គីភ័យ​មួយ​បានកើត​នៅក្នុង​ដី​ឡូដ៍​មួយកន្លែង​បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ច​ហៅ​រថយន្ដ​ពន្លត់អគ្គីភ័យ​ចេញ​អន្តរាគមន៍​ជាច្រើន​គ្រឿង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​រថភ្លើង ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

   បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើ​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​ផ្សែង​ខ្មួលខ្មាញ់​និង​មាន​លាយ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅក្នុង​ដី​ឡូដ៍​មួយកន្លែង​ដែល​ម្ចាស់​ព័ទ្ធរបង​ទុកចោល ហើយ​សម្បូរ ទៅដោយ​ស្មៅ​និង​ដើមឈើ​ដុះ​យ៉ាងច្រើន​នៅក្នុង​នោះ​ដោយ​ពុំ​ដឹង​ពី​មូល​ហេតុអ្វី​នោះឡើយ​។ ពេលដែល​ឃើញ​ដូច្នេះ​ពួកគាត់​ក៏បាន​រាយការណ៍​ប្រាប់​កម្លាំង​សមត្ថកិច្ច​និង​រថយន្ដ​ពន្លត់អគ្គីភ័យ​ឲ្យ​ចុះជួយ​អន្តរាគមន៍​។​

   សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្នុងករណី​អគ្គីភ័យ​ឆាបឆេះ​នេះដែរ​គឺ​បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់អគ្គីភ័យ​របស់​ប៉ូលិស​អស់​ចំនួន​៧​គ្រឿង​ទើប​រលត់​ទាំងស្រុង ហើយក៏​មិន​បណ្ដាល​ឲ្យ​មានការ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះដែរ​៕​

adverise with khmeread

មតិយោបល់