នរណាមិនខ្លាច! ចុះទៅមើលក្រោមផ្ទះ ព្រោះខ្យល់បក់ខ្លាំងពេក ស្រាប់តែឃើញពស់ពិសមួយកញ្ចុំធំ

ម្ចាស់ផ្ទះក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកមួយរូប ដែលបានរាយការណ៍ថាឃើញ "ពស់ពីរបីក្បាល" នៅក្រោមផ្ទះរបស់គាត់ តាមពិតទៅគឺមានពស់រាប់សិបក្បាលដ៏គួរឱ្យព្រឺរព្រួចកំពុងរស់នៅក្រោមផ្ទះរបស់គាត់។

ក្រុមហ៊ុនចាប់ពស់ Big Country Snake Removal ដែលត្រូវបានតេហៅសុំជំនួយ បាននិយាយថា ម្ចាស់ផ្ទះមួយនេះបានវារទៅក្រោមផ្ទះរបស់គាត់ បន្ទាប់ពីខ្យល់ខ្លាំងមួយបានរំខានប្រព័ន្ធទូរទស្សន៍ខ្សែកាបរបស់គាត់។ គាត់បានឃើញពស់ពីរបីក្បាល រួចវារចេញមកក្រៅវិញភ្លាមៗ ហើយបានទាក់ទងទៅក្រុមហ៊ុនចាប់ពស់ខាងលើ។

បន្ទាប់មកអ្នកជំនាញបានទាញពស់កន្ទុយកណ្តឹងចំនួន ៤៥ក្បាលចេញពីក្រោមផ្ទះរបស់គាត់នៅជិតទីក្រុង Albany ចម្ងាយប្រមាណជា ២៤០គីឡូម៉ែត្រពីភាគខាងលិចទីក្រុង Dallas។ នេះបើយោងតាមផេកបណ្តាញសង្គមរបស់ក្រុមហ៊ុនចាប់ពស់ខាងលើ។

យោងតាមសម្តីរបស់ប្រធានក្រុមហ៊ុន Big Country Snake Removal លោក Nathan Hawkins បានឱ្យដឹងថា ក្រុមហ៊ុនរបស់គាត់បានចាប់ពស់បានប្រមាណជា ២.០០០ក្បាលក្នុងឆ្នាំ។

មន្រ្តីសត្វព្រៃក្នុងតំបន់បាននិយាយថា មនុស្សប្រមាណជា ៧​.០០០នាក់គឺត្រូវបានពស់ចឹកជារៀងរាល់ឆ្នាំក្នុងសហរដ្ឋអាមេរិក ប៉ុន្តែតិចតួចបំផុតដែលមានស្ថានភាពធ្ងន់ធ្ងរ។ មន្រ្តីនិយាយជា មធ្យមមនុស្សមួយទៅពីរនាក់ស្លាប់នៅក្នុងរដ្ឋតិចសាស់ជារៀងរាល់ឆ្នាំដោយសារពិសពស់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...