Tiger Wood ទទួលបានមេដាយសេរីភាពដ៏ខ្ពង់ខ្ពស់បំផុតពីប្រធានាធិបតីអាមេរិក

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបំពាក់មេដាយសេរីភាពប្រធានាធិបតី ទៅដល់កំពូលអ្នកវាយកូនហ្គោល Tiger Wood ដែលជាគ្រឿងឥស្សរយសស៊ីវិលខ្ពង់ខ្ពស់បំផុតប្រចាំប្រទេស។

លោក ត្រាំ បានបរិយាយកាលពីថ្ងៃចន្ទថា Wood ជា "វីរបុរសពិតប្រាកដ ជាអត្តពលិកដ៏អស្ចារ្យម្នាក់ដែលបានផ្លាស់ប្តូរមុខមាត់កីឡាវាយកូនហ្គោល និងសម្រេចបាននូវកម្រិតនៃភាពលេចធ្លោថ្មី"។

Woods វ័យ ៤៣ឆ្នាំ បានឈ្នះពានរង្វាន់ក្នុងកម្មវិធី Masters លើកទីប្រាំរបស់ខ្លួនកាលពីខែមុន ដោយជម្នះបាននូវសត្រូវផ្ទាល់ខ្លួននិងសត្រូវអាជីពដើម្បីដណ្តើមស្រោមដៃបៃតងលើទីលានកូនហ្គោលសាជាថ្មី។

Woods បានបង្ហាញអារម្មណ៍ក្តុកក្តួលខណៈដែលបាននិយាយអំពីឪពុកម្តាយរបស់គាត់ ហើយបានអរគុណទៅដល់មនុស្សទាំងអស់ដែលបានគាំទ្រគាត់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយនិយាយថា "អ្នកធ្លាប់បានឃើញពីភាពល្អ និងភាពអាក្រក់ ការឡើងនិងការចុះ ហើយខ្ញុំនឹងមិនអាចឈរនៅកន្លែងនេះបានឡើយ បើគ្មានការជួយជ្រោមជ្រែងរបស់អ្នក"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...