លំហាត់ប្រាណ ១២ ក្បាច់ងាយៗ ជួយបំបាត់ការឈឺចុកចាប់ពេញរាងកាយ និងជួយឱ្យរាងកាយស្វាហាប់ ទោះនៅអាយុណាក៏ដោយ

ជីវភាពរស់នៅសម័យថ្មី គឺមានបញ្ហាសុខភាពជារឿយៗ ដូចជាឈឺខ្នង ក្រិក.ក ឈឺសាច់ដុំ ឈឺស្មា ឈឺកដៃ ។ល។ បញ្ហាទាំងនេះរារាំងសាច់ដុំមិនឱ្យមានចលនា និងធ្វើឱ្យឈឺចាប់ និងពិបាកក្នុងការបំលាស់ទី។ ដើម្បីបំបាត់ការឈឺចាប់នេះ មនុស្សភាគច្រើនចូលចិត្តប្រើថ្នាំបំបាត់ការឈឺចាប់ និងក្រែម។

ជំនួសឱ្យការប្រើថ្នាំ ដែលអាចបង្កឱ្យមានផលប៉ះពាល់បាននោះ ខាងក្រោមនេះ គឺជាវិធីបំបាត់ការឈឺដោយមិនចំាបាច់ប្រើថ្នាំ និងទៅព្យាបាលឡើយ។

លំហាត់ប្រាណនោះ គឺការសន្ធឹងជើងក្បាច់ ១០១ (ដូចក្នុងរូប)។ ការសន្ធឹងបែបនេះនឹងជំរុញដល់រាងកាយរបស់អ្នកក្នុងពេលតែមួយ វានឹងជំរុញដល់លំហូរឈាមរបស់អ្នក។ វាបង្ការរបួស បំបាត់ការរឹងសាច់ដុំ និងបំបាត់គាំងសន្លាក់។

* ប្រការគួរធ្វើ និងមិនគួរធ្វើ៖
១. ប្រការមិនគួរធ្វើ
- មិនត្រូវសន្ធឹងសាច់ដុំជើង ដែលមានរបួស
- មិនត្រូវសន្ធឹងរហ័ស ឬលឿនពេកនោះទេ

២. ប្រការគួរធ្វើ
- បំបាត់ការរឹងសាច់ដុំ ដោយប្រើប្រេងរឹតរាវៗ ដូចជាប្រេងម៉ាញ៉េស្យូម ។ល។
- សន្ធឹងជើងត្រង់កន្លែងណា ដែលតឹង ឬរឹង
- សន្ធឹងសាច់ដុំរបស់អ្នករយៈពេល ២០ វិនាទី ដើម្បីឱ្យសាច់ដុំរលៀស្រួលបួល
- ដើម្បីឱ្យសាច់ដុំមានចលនាឡើងវិញ អ្នកត្រូវឈប់ បន្ទាប់ពីការសន្ធឹងនោះ
- ការសន្ធឹងជើងល្អបំផុត គឺយ៉ូហ្គា និងការព្យាបាលរាងកាយ។

សម្រាប់ខាងក្រោមនេះ គឺជាការសន្ធឹងទាំង ១២ ក្បាច់ ដែលក្បាច់នីមួយៗអនុវត្ត ២០ វិនាទីតែប៉ុណ្ណោះ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត តាមរយៈរូបភាពខាងក្រោមនេះ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត