ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លើកទី២នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

រាជធានីភ្នំពេញ៖ នៅ​​ថ្ងៃអាទិត្យទី​ ២៦ ​ខែឧសភា ឆ្នាំ​​២០១៩ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំការចាប់រង្វាន់លើកទីពីរសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៨-២០១៩ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រ​សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុង​កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

            ​​កម្មវិធី​ Anchor Fun Zone ​ ​ នឹងមានការ​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ ភី​អិន​អិន​ (PNN) ចាប់ពី​​ម៉ោង ​៨​យប់​-១០​​យប់ ​ដោយមាន​​ការចូល​រួម​សម្តែង​​ដ៏អស្ចារ្យពី​តារា​ចម្រៀងល្បីឈ្មោះ​ជាច្រើន​រូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មាន​ដូចជា លោក ខេមរះ សេរីមន្ត លោក​ ឆន សុវណ្ណរាជ លោក ហ្សូនូ លោក ជី ដាវិត។