adverise with khmeread 43423d3c 8aa5 485d 82ec c9864fc7b58f

ឃាត់ខ្លួន​មនុស្ស​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន និង​៤​នាក់​ពាក់ព័ន្ធ​ល្បែង​ហ្គេម​

    ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់​ត្រូវបាន​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ឃាត់ខ្លួន បន្ទាប់ពី​សង្ស័យថា​ពាក់​ព័​ន្ឋ​នឹង​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន និង​ឃាត់​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​ល្បែង​ហ្គេម ដកហូត​ទូ​ហ្គេម​២​ទូ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ នៅ​ម្តុំ​អតីត​យ៉ាង​ចូ​វ​ចាស់ តាមផ្លូវ​២៥២ កែង​លេខ​៦៣ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

    លោក ចាន់ បណ្ឌិត នាយករង​រដ្ឋបាល​ខ​ណ្ឌ​ដែល​ដឹ​​ក​នាំ​កម្លាំង​ចុះ​កិច្ចប្រតិបត្តិការ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​លោក​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​ទូ​ហ្គេម​បាញ់​ត្រី​នៅក្នុង​មូលដ្ឋាន។ ពេលមកដល់​ចំណុច​ខាងលើ​ក៏​ប្រទះឃើញ​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​កំពុង​អង្គុយ​ជក់​គ្រឿងញៀន​ជាក់ស្តែង​នៅ​ចំណុច​ខាងលើ ក៏​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ជាមួយនឹង​អ្នករត់​រុ​ឺ​ម៉ក់​ម៉ូតូ​កង់​បី​ដែល​គួរ​ឲ្យ​សង្ស័យ ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​។​

    ក្រោយមក​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចតុមុខ ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​។​សូមបញ្ជាក់ថា ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៥​កញ្ចប់ និង​វត្ថុតាង​ប្រើប្រាស​មួយចំនួនទៀត​។​
    បន្ទាប់មក​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​ប្រជា​ការពារ​ខណ្ឌ​បាន​ចុះទៅ​ចាប់​ទូ​ហ្គេម​នៅ​ចំណុច​ខាងក្រោយ​ពេទ្យ​កាល់​ម៉ែ​ត​ស្ថិតក្នុង​សង្កាត់​ស្រះចក បាន​ចំនួន​២​ទូ និង​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​៤​នាក់​។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា  អ្នក​ទាំង​៤​ដែល​ឃាត់ខ្លួន​បាន​ទី​១-​ឈ្មោះ​សួរ សួង ភេទ ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្រះចក ខណ្ឌ ដូនពេញ ផ្ទះ​១៤៧​ផ្លូវ​៨០ ក្រុម​២៩៣​ទី​២-​ឈ្មោះ រឿង  សៅ​គុង អាយុ​៣៣​ឆ្នាំ មុខរបរ​រត់​ឡាន មាន​ស្រុកកំណើត​នៅ​ស្រុក​មុខកំពូល​ខេត្តកណ្តាល ទី​៣-​ឈ្មោះ ហៀ​ង រិ​ទ្ធ​ធី អាយុ​១៦​ឆ្នាំ ស្នាក់នៅ សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​ទី​៤-​ឈ្មោះ​ធី ស្រី លៀប អាយុ​២៤​ស្នាក់​នៅផ្ទះ​១៤៧​ផ្លូវ​៨០ ក្រុម​២៩៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    ទូ​ហ្គេម​និង​មនុស្ស​ដែល​ឃាត់​បាន​ត្រូវ​នាំខ្លួន​យកទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​តាម​នី​តី​វិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់