លោក Antonio Conte បដិសេធឱកាសដឹកនាំក្លឹប Roma

គ្រូបង្វឹកលោក Antonio Conte ដែលជាអតីតអ្នកចាត់ការ​ក្លឹប Juventus និងជម្រើស​ជាតិ​អ៊ីតាលីរួមទាំងធ្លាប់ដឹកនាំ​ក្លឹប​​ Chelsea ផងនោះ ​បាន​បដិសេធ​ឱកាស​ដឹកនាំនៅក្លឹប Roma ក្នុង​ពេល​ឆាប់ៗ ខណៈក្លឹបនេះចង់បានលោកទៅ​ជំនួស​តំណែកគ្រូបង្វឹកបច្ចុប្បន្ន​លោក Claudio Ranieri នៅ​ដំណាច់រដូវ​កាល​នេះ។

លោក Conte ដែល​​មិនបាន​ដឹកនាំ​តាំងពី​ត្រូវ​ក្លឹប Chelsea ​បណ្តេញចេញ​កាលពី១០​ខែមុនមក​នោះ បាននិយាយថា “​ថ្ងៃនេះលក្ខខណ្ឌ​មិន​នៅទីនោះទេ។ ខ្ញុំ​ត្រូវ​តែ​មាន​ការ​ជឿជាក់លើខ្លួនឯងថា ខ្ញុំអាចយក​ឈ្នះ​​​។ បើមិនដូច្នេះ​ទេ ខ្ញុំ​ពេញ​ចិត្ត​នៅកន្លែង​ចាស់ល្អជាង”។

លោក Conte ដែលធ្លាប់បាន​លើក​ពានជើងឯក​ក្របខណ្ឌ Serie A បីលើក​ជាមួយក្លឹប Juventus និង​ពាន​ EPL ​នៅ​រដូវកាលដំបូង​របស់​លោកជាមួយ​ក្លឹប​ Chelsea នោះបាន​និយាយថា “ខ្ញុំ​ពេញចិត្ត​ទីក្រុងរ៉ូម នៅពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅទីនោះញឹកញាប់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ ក្នុងឋានៈជា​គ្រូបង្វឹក​ជម្រើស​ជាតិ​”៕

adverise with khmeread