Man Utd នាំមុខក្រុម Liverpool ក្នុងការប្រជែងផ្ទេរកីឡាករ Daniel James របស់ក្លឹប Swansea

ក្លឹប Man Utd ​បាន​​នាំមុខ​គេ​ក្នុង​ការ​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ​ឆ្នើម Daniel James របស់​ក្លឹប Swansea ។ កាលពីខែ​មករា​ខ្សែបម្រើវ័យ​២១​ឆ្នាំ​រូបនេះ ខកខាន​មិនបាន​សម្រេចកិច្ច​ព្រមព្រៀង​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Leeds ដោយសារ ក្លឹប Swansea បានដកខ្លួន​ចេញ​ពី​ការ​ដោះដូរ​។

ប៉ុន្តែ​ទម្រង់លេង​ដ៏ល្អរបស់​កីឡាករ​រូបនេះ​ បានទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ក្លឹបជា​ច្រើននៅក្របខណ្ឌ EPL​ ហើយ​ Man Utd និង​ Liverpool កំពុង​នាំមុខ​គេក្នុងការចុះកិច្ចព្រមព្រៀងផ្ទេរ។

Man Utd ​បានបង្ហាញចំណាប់អារម្មណ៍​របស់ខ្លួន​ ហើយ​ស្វែង​រក​លទ្ធភាព ​ផ្ទេរ ហើយ​ Daniel ក៏ដឹងច្បាស់​ថា Man Utd កំពុងចាប់អារម្មណ៍​។

Daniel នៅសល់​កិច្ច​សន្យា​ត្រឹម​១ឆ្នាំ​ក្នុងកិច្ច​សន្យា​នៅដំណាច់រដូវកាល​នេះ ហើយ​ត្រូវបាន​គេវាយ​តម្លៃ​ប្រមាណ​ ១០​លានផោន៕

adverise with khmeread