Eden Hazard គ្រោងដាក់សំណើសុំផ្ទេរចេញពី Chelsea ដើម្បីទៅចូលរួម

គេជឿថា កីឡាករឆ្នើម Eden Hazard កំពុងពិចារណា​ដាក់សំណើសុំ​ផ្ទេរចេញ​ ដើម្បី​បង្ខំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ផ្ទេរទៅ​ក្លឹប Real Madrid បន្ទាប់ពីកីឡាករ​រូបនេះ​មាន​ការ​ខកចិត្ត​ដោយ​សារ​តែ​គ្មាន​ភាពរីកចម្រើន​ជុំវិញ​កិច្ច​ព្រមព្រៀងផ្ទេរទៅកាន់ពហុកីឡាដ្ឋាន Santiago Bernabeu ។

ប៉ុន្តែ ប្រធាន​បច្ចេកទេសនៅពហុកីឡាដ្ឋាន Stamford Bridge លោកស្រី Marina Granovskaia នៅ​មានតែ​សង្ឃឹម​ថា នឹងអាច​រក្សា​ទុក​កីឡាករសញ្ជាតិ​បែល​ហ្ស៊ិក​រូបនេះ បើទោះបីជា​ទាមទារ​៩៨​លានផោន​សម្រាប់​ការ​ផ្ទេរ​ណាមួយ ក៏ដោយ​។

កិច្ច​សន្យា​របស់​ Hazard នឹង​ចប់​នៅឆ្នាំ ២០២០ ដូច្នេះ​ប្រសិនបើគ្មាន​ការ​សម្រេចកិច្ច​ព្រមព្រៀងណាមួយនៅ​រដូវកាលទិញដូរ​កីឡាករ​ខាងមុខ​នេះទេនោះ កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះនឹង​អាចចាកចេញដោយ​អត់តម្លៃខ្លួន​ផ្ទេរ នៅក្រោយរដូវក្តៅ៕

adverise with khmeread