adverise with khmeread 1

​កាន់តែ​ធ្ងន់ធ្ងរ​! ទឹកមុខ​របស់លោក Sir Alex Ferguson បង្ហាញថា​បិសាច​ក្រហម​ត្រូវការ​គ្រូ​ថ្មី​

​កំណត់ត្រា​មិនដែល​ចាញ់​របស់លោក Louis van Gaal ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool បាន​ខ្ទេចខ្ទី​ដូច​ខ្ទឹម​កាលពី​យប់មិញ​នេះ​។​

​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បានឈ្នះ​ការប្រកួត​ចំនួន​ប្រាំ​ដង​មកហើយ​ក្នុង​ការប្រកួត​ជាមួយ Liverpool ប៉ុន្តែ​បិសាច​ក្រហម​លេង​អន់​មិនគួរ​ឱ្យ​ជឿ​ខណៈ​ពួកគេ​ចាញ់​ក្រុម​លោក Jurgen Klopp ដល់​ទៅ ២-០​។​

​ពាន Europa League គឺជា​ឱកាស​តែមួយគត់​សម្រាប់​បិសាច​ដើម្បី​បាន​លេង​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ ប៉ុន្តែ​ពួកគេ​បានបង្ហាញ​ទម្រង់​លេង​ដ៏​គ្រាំគ្រា​នៅ​ទឹកដី Anfield ហើយ​ជាការ​ពិត​ពួកគេ​ពិតជា​សំណាង​ដែលមាន​ឱកាស​លេង​ជើង​ទី​ពីរ​។​

​ដោយ​បង្ហាញ​ការលេង​ក្នុង​ទីលាន​ដ៏​ធុញទ្រាន់​ជាមួយ​គូប្រកួត​ស៊ីសាច់ហុតឈាម ទឹកមុខ​របស់លោក Sir Alex Ferguson កាលពី​យប់មិញ​បាន​តំណាងឱ្យ​អារម្មណ៍​របស់​ក្រុម​អ្នកគាំទ្រ​ក្រុម Manchester United ទាំងអស់​បន្ទាប់ពី​ការប្រកួត​៕

​តើ​ក្រុម​បិសាច​ក្រហម​គួរតែ​បណ្តេញ​លោក Louis van Gaal ចេញ​នៅ​ចុងរដូវ​កាល​នេះដែរ​ឬទេ​?

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់