ហេតុផលអស្ចារ្យ ៣ យ៉ាង ដែលអ្នកត្រូវរីករាយនឹងការងូតទឹកក្តៅឧណ្ហៗជាមួយទឹកខ្មេះ, នារីៗដែលចង់បានស្បែកស្អាតគួរដឹងមុនគេ

ការងូតទឹកក្តៅឧណ្ហៗជាមួយទឹកខ្មេះប្រហែលមិនផ្តល់ក្លិនល្អដល់ច្រមុះដូចងូតទឹកក្តៅឧណ្ហៗជាមួយផ្កាម្លិះ ឬ ផ្កាកូឡាបនោះទេ ប៉ុន្តែវាជាអ្វីដែលមានប្រសិទ្ធភាពអស្ចារ្យសម្រាប់ស្បែក និង សូម្បីកាត់បន្ថយស្ត្រេសទៀតផង។ 

ទឹកខ្មេះត្រូវបានគេដឹងថាមានសមត្ថភាពធ្វើរឿងជាច្រើន រាប់ចាប់ពីការលាងសម្អាតមុនក្នុងស្បែករហូតដល់ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ អ្នកព្យាបាលពីសម័យបុរាណណែនាំឱ្យត្រាំទឹកខ្មេះសម្រាប់ព្យាបាលឈឺសន្លាក់ និងរលាកក្នុងកោសិកា។

អ្វីដែលធ្វើឱ្យទឹកខ្មេះមានថាមពលអស្ចារ្យដូច្នេះគឺមកពីអាស៊ីតធម្មជាតិរបស់វាអាចជួយស្តារកម្រិតអាស៊ីត pH ធម្មតាឡើងវិញ។ ជាងនេះទៅទៀត ទឹកខ្មេះនៅមានគុណសម្បត្តិប្រឆាំងបាក់តេរីនិងប្រឆាំងផ្សិត ដោយធ្វើឱ្យវាមានប្រយោជន៍បំផុតសម្រាប់ប្រឆាំងជំងឺស្បែកនិងបញ្ហាក្នុងខ្លួនមួយចំនួនដែលបង្កឡើងដោយមីក្រុប។ ទឹកខ្មេះក៏ផ្ទុកទៅដោយវីតាមីនចម្រុះ និង ជាតិរ៉ែជាច្រើនផងដែរ។ 

តោះមើលរបៀបដាក់ទឹកខ្មេះចូលក្នុងអាងទឹកក្តៅ ៖

- បំពេញអាងទឹកតូចរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ (បើគ្មានអាង អាចរកចានដែកធំមួយក៏បាន)។
- ដាក់ទឹកខ្មេះចូល ២ កែវ។ 
- ដេកត្រាំក្នុងអាង ២០ ទៅ ៣០ នាទី។
- ក្រោយមក លាងខ្លួនប្រាណជាមួយទឹកត្រជាក់ រួចជូតសម្អាតខ្លួនជាការស្រេច។ 

ប្រយោជន៍ដែលទទួលបាន គឺ ៖
១. បន្សុទ្ធជាតិពុលចេញពីរាងកាយ។ 
២. ជួយបណ្តុះកោសិកាស្បែកថ្មី និងគ្រប់គ្រងបញ្ហាស្បែកផ្សេងៗជាច្រើន រួមទាំងស្បែករលាកដោយសារកម្តៅថ្ងៃ និងមុនគ្រប់ប្រភេទ។ 
៣. កម្ចាត់ក្លិនខ្លួនមិនល្អចោលខ្ទេច៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត