មុខចាស់ហើយជ្រួញកុំទាន់អាលអស់សង្ឃឹម! មកមើលសម្លៀកបំពាក់ ៦ ពណ៌ ដែលធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ

តើលោកអ្នកមានដឹងទេ ពណ៌សម្លៀកបំពាក់អាចជួយលើកសម្រស់និងភាពវ័យក្មេងរបស់អ្នក? ជាការពិត មិនថាលោកអ្នកមានស្បែកសម្បុរប្រភេទណានោះទេ ឈុតទាំង ៦ ពណ៌ខាងក្រោម នឹងធានាជួយឱ្យលោកអ្នកមើលទៅក្មេងជាងវ័យ និងលើកសម្រស់កាន់តែស្អាត។ 

១. ពណ៌ខៀវខ្ចី : នារីដែលមានស្បែកស គួរជ្រើសពណ៌ស្រាលបែបនេះ។ ចំណែកនារីស្បែកខ្មៅគឺមើលទៅល្អឥតខ្ចោះតែម្តង ជាមួយឈុតពណ៌ខៀវខ្ចីបែបនេះ។ ពណ៌ខៀវខ្ចីជួយលើកសម្រស់ស្បែក និងមើលទៅក្មេងជាងវ័យ។ 

២. ពណ៌ផ្កាឈូក : ឈុតផ្កាឈូកជួយឱ្យរូបសម្រស់របស់លោកអ្នកលេចធ្លោខ្លាំង ទាក់ទាញ និង ធ្វើឱ្យនារីមើលទៅកាន់តែសុភាពរមទម្យ។

៣. ពណ៌ខ្មៅស្រាល : ពណ៌នេះគឺស័ក្តិសមគ្រប់ស្បែករបស់មនុស្ស ដែលមិនចង់បានពណ៌ខ្មៅក្រឹប។ វាក៏ជួយលើកសម្រស់មិនធម្មតាដែរ។ 

៤. ពណ៌ប្រផេះ : ពណ៌នេះអាចស្លៀកពាក់ត្រូវចំពោះគ្រប់ស្បែកសម្បុរ ហើយលើកសម្រស់របស់អ្នកពាក់មិនធម្មតាទេ។ 

៥. ពណ៌ក្រហម : ឈុតក្រហមជួយលើកសម្រស់មនុស្សគ្រប់វ័យឱ្យមើលទៅក្មេងជាងវ័យ។ វាជួយបន្ថែមថាមពល និងមិនធ្វើឱ្យអ្នកដទៃកត់សម្គាល់ដឹងពីអាយុចាស់របស់អ្នកនោះទេ។ 

៦. ពណ៌ស្វាយខ្ចី : ពណ៌ស្វាយខ្ចីមិនត្រឹមធ្វើឱ្យរូបសម្រស់ស្រស់បស់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យមើលទៅជាស្ត្រីឆើតឆាយវ័យក្មេងទៀតផង។ ហើយវាក៏ជាពណ៌មួយលើកស្ទីលដល់ឈុតសម្លៀកបំពាក់ខ្លួនវាផ្ទាល់ផងដែរ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...