គ្រោះថ្នាក់ណាស់! បុរសអាយុ ២៨ ឆ្នាំម្នាក់ ដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ ដោយសារម៉ាស្សាកញ្ចឹងកខ្លួនឯងដោយការកាច់កឮសូរក្រិកៗ

អ្នកទាំងអស់គ្នាសុទ្ធតែមានអារម្មណ៍ចង់ទៅម៉ាស្សាកញ្ចឹងក ម្ដងនៅពេលណាមួយ ប៉ុន្ដែករណីដ៏កម្រ អាចកើតឡើងលើសពីការរំពឹងទុក។ បុរសមកពីរដ្ឋ Oklahoma វ័យ ២៨ ឆ្នាំបានចូលមន្ទីរពេទ្យ បន្ទាប់ពីរហែកសរសៃឈាមឆ្អឹងខ្នងដោយសារតែការម៉ាស្សាកញ្ចឹងកខ្លួនឯង ដោយការកាច់ចុះឡើងឮសូរក្រិកៗ ដើម្បីបំបាត់ឈឺរួយ។

Josh Hader ធ្វើការពីផ្ទះរបស់គាត់ក្នុងទីក្រុង Guthrie រដ្ឋ Oklahoma នៅពេលគាត់មានអារម្មណ៍ឈឺកញ្ចឹងករបស់គាត់ ហើយព្យាយាមបំបាត់ការឈឺចាប់ដោយខ្លួនឯងជាច្រើនលើក។ ប៉ុន្ដែលើកនេះ គាត់បានកាច់កខ្លួនឯងខ្លាំងពេក ឮសូរ "ផស់" ហើយគាត់ដឹងថាមានអ្វីមិនប្រក្រតីកើតឡើង។ ភា្លមៗនោះ ផ្នែកខាងឆ្វេងរបស់គាត់ មានការស្ពឹកស្រពន់ជាខ្លាំង ដូច្នេះគាត់បានទៅឆែកមើលមុខរបស់គាត់ថាតើធ្លាក់មុខអត់។ មុខរបស់គាត់ធម្មតា ដូច្នេះគាត់សន្មត់ថា គ្រាន់តែជាសំឡេងភ្លាត់សរសៃ និងបានទៅរកទឹកកកខ្លះស្អំ។ នៅពេលនោះហើយ ទើបដឹងថា គាត់មិនអាចដើរទៅមុខបាន។

បុរសវ័យ ២៨ ឆ្នាំរូបនោះនិយាយថា "ខណៈដែលខ្ញុំដើរទៅផ្ទះបាយ ខ្ញុំប្រាកដណាស់ថា ខ្ញុំដើរបានតែ ៤៥ ដឺក្រេទេ។ ខ្ញុំច្បាស់ណាស់ខ្ញុំមិនអាចដើរទៅមុខបាន។ វាស្ទើរតែដើរផ្អៀងទៅខាងឆ្វេងទាំងស្រុងទៅហើយ"។

នៅពេលនោះ ឪពុកក្មេករបស់ Josh បានមកដល់ផ្ទះ និងបានបើកឡានជូនគាត់ទៅមន្ទីរពេទ្យ ហើយស្ថានភាពជំងឺរបស់គាត់កាន់តែអាក្រក់ ខណៈដែលមិនអាចដើរបានទាំងស្រុង។ ការស្កែន ACT បង្ហាញថា គាត់គ្មានហូរឈាមក្នុងខួរក្បាលទេ ប៉ុន្ដែវេជ្ជបណ្ឌិតបានបញ្ជាក់ថា គាត់ដាច់សរសៃឈាមខួរក្បាល និងគាត់ត្រូវការថ្នាំរំលាយឈាម ដែលស្ទះ។

Josh បញ្ជូនទៅមន្ទីរពេទ្យ Mercy Hospital ជាកន្លែងដែលគាត់ត្រូវមើលថែជាច្រើនថ្ងៃ និងជាកន្លែងគាត់រៀនដើរឡើងវិញ និងគ្រប់គ្រងដៃឆ្វេងរបស់គាត់៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab