ការពិតក្រុម Liverpool រកបានគ្រាប់ទី៤ ដោយសារក្មេងប្រុសម្នាក់នេះសោះ

ខណៈ​ពេល​កីឡាករ​ Liverpool អបអរនឹង​ជ័យជម្នះ​របស់ខ្លួន​កាលពីយប់​ថ្ងៃអង្គារ ដោយ​មាន​ទាំង​ការ​ចងបដា​ពាក្យស្លោក​ថា “អ្នក​មិន​នៅ​ឯកោ​នោះទេ” នោះ មាន​អ្នក​គាំទ្រ​​មួយចំនួន​បាន​ដឹងច្បាស់​ថា វីរបុរស​ម្នាក់​ក្នុងចំណោមវីរបុរស​ដែលនាំមក​ជ័យជម្នះ​កាល​ពីយប់ថ្ងៃអង្គារនោះ គ្មាន​វត្តមាន​នៅក្នុង​ការ​អបអរនេះទេ។

វាមិនមែនជា​កីឡាករ Jordan Henderson ​នោះទេ ផ្ទុយទៅវិញ​គឺជា​ក្មេងប្រុសជាអ្នករើស​បាល់​ម្នាក់​ក្នុងចំណោម​ក្មេងរើស​បាល់នៅពហុកីឡាដ្ឋាន Anfield និង​ជា​អ្នក​គាំទ្រ​របស់​ក្រុម Liverpool

រូបភាព​សារឡើង​វិញ​បង្ហាញថា ក្មេង​ប្រុស​រូបនេះពិតជា​មាន​ចំណែក​សំខាន់​ប៉ុណ្ណា។ ការ​គិត​របស់​ក្មេងប្រុស​រូ​បនេះ​ពិតជា​លឿន​ដូចជា​ការគិត​របស់​កីឡាករ Trent Alexander Arnold ដែរ​ ដោយ​ក្មេងប្រុស​រូបនេះបាន​បោះបាល់​ជូនខ្សែការពារ​រូបនេះ​ភ្លាមៗ ដើម្បី​ឲ្យ​ការ​ប្រកួត​នេះ​បន្ត​ដំណើរ​ទៅមុខ​ភ្លាមៗតាមដែលអាចធ្វើទៅបាន។

ក្មេងប្រុស​រូបនេះ​ក៏​បាន​រត់​ទៅរើសបាល់ទី​២​ដែល​បានខ្ទាតត្រឡប់​ទៅលើ​ទីលាន​ប្រកួត​ផងដែរ ដោយ​ផ្តល់​ឱកាស​ឲ្យ​បន្ត​ការ​ប្រកួត​ ហើយ​ខ្សែការពារ​អង់      គ្លេស​រូបនេះ​បាន​ឆ្លៀត​ឱកាស​នៅក្នុងស្ថានភាព​ដ៏លំបាកនេះផងដែរ។

​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូលទៅកាន់បណ្តាញ​សង្គម​ ហើយសរសើរ​ពីក្មេង​ប្រុស​ Oakley Cannonier អាយុ​១៤​ឆ្នាំ​មក​ពី​ទីក្រុងលីដរូបនេះ ដែល​បាន​រួម​ចំណែក​ក្នុងការរកគ្រាប់បាល់​ទី​៤ ដែល​ជួយ​ក្រុម​របស់​លោក Jurgen Klopp យក​ឈ្នះ​​លើ​ក្រុម​យក្សអេស្ប៉ាញ Barcelona យ៉ាងអស្ចារ្យ។

មាន​សារជាច្រើន​បាន​ផ្ញើ​ទៅកាន់​ក្រុម​គ្រួសារ​របស់​ក្មេង​ប្រុស​ជំទង់រូបនេះ ដោយ​ជីដូន​របស់​ក្មេងប្រុស​រូបនេះ​អះអាងថា គាត់​មាន​កិត្តិយស​ខ្លាំង​ណាស់ បន្ទាប់ពី​មាន​ការ​អួត​សរសើរ​ច្រើន​នៅលើ​បណ្តាញ​សង្គម Twitter អំពី​ចៅប្រុស​របស់​លោកស្រី៕

 

adverise with khmeread
tiger
Loading ad ...