adverise with khmeread 1

លោក Benitez ត្រៀម​ចូល​ពិភព​បាល់ទាត់​វិញ​ប៉ុន្តែ​ដឹកនាំ​ក្រុម​បាត​តារាង Newcastle

​អតីត​គ្រូ Liverpool លោក Rafa Benitez ចង់​ក្លាយជា​គ្រូបង្វឹក​សារិកា​ព្រៃ​ថ្មី​នៅ​ថ្ងៃ​សុក្រ​នេះហើយ​នឹង​ចាប់ផ្តើម​ធ្វើការ​ជាមួយ​កីឡាករ​សម្រាប់​ការប្រកួត​ទៅ​ទឹកដី Leicester នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។​

​ការជជែក​គ្នា​រវាង​អ្នកតំណាង​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​និង​នាយក​គ្រប់គ្រង​លោក Lee Charnley គឺ​ស្ថិតនៅ​ដំណាក់កាល​ចុងក្រោយ​ជាមួយនឹង​កិច្ចព្រមព្រៀង​បួន​លាន​ផោន​ក្នុង​មួយឆ្នាំ​។​

​ទោះជា​យ៉ាងណា លោក Benitez កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រំពឹងថា គ្រូ​បង្គោល​លោក Steve McClaren នឹង​ត្រូវបាន​បណ្តេញចេញ ដើម្បី​បើកផ្លូវ​ឱ្យ​គាត់​ចូលមក​កាន់កាប់​ទឹកដី St James’ Park​។​

​ប៉ុន្តែ​រឿងនេះ​វា​មិនបាន​កើតឡើង​នោះទេ បើទោះជា​លោក McClaren នៅតែ​រំពឹងថា​នឹង​បាត់បង់​ការងារ​ក៏ដោយ​។ ហើយ​វា​បាន​ពន្យា​ពេល​នៃ​ការមកដល់​របស់លោក Benitez យ៉ាងហោចណាស់​ក៏ ២៤ ម៉ោង​ដែរ​។​

​អតីត​គ្រូបង្វឹក Real Madrid រូបនេះ​បាន​ចាក​ចេញពីផ្ទះ​របស់លោក​នៅ​សង្កាត់ Wirral និង​ធ្វើដំណើរ​មកកាន់​ភាគ​ឦសាន​ដើម្បី​មក​ទទួល​តំណែង​នេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់