ការខកខានមិនបានជាប់លេងនៅ CL រដូវកាលក្រោយធ្វើឲ្យ Man Utd ជួបបញ្ហាក្នុងការផ្ទេរ Jadon Sancho

ក្តីសង្ឃឹមក្នុងការ​ផ្ទេរ​កីឡាករ​ឆ្នើម Jadon Sancho របស់ក្លឹប​ Man Utd កំពុងជួបនូវបញ្ហាដោយសារការខកខានមិន​បាន​ជាប់​លេង​នៅ​ក្របខណ្ឌ CL ​រដួវកាលក្រោយ។

Man Utd បាន​ចាត់ទុក​​កីឡាករ​របស់ក្លឹប Dortmund រូបនេះជា​គោល​ដៅផ្ទេរចម្បងសម្រាប់​បំពេញ​តំណែង​ស្លាបស្តាំ​នៅ​រដូវក្តៅ​នេះ ខណ:ក្លឹបអាល្លឺម៉ង់ Dortmund ក៏ប្តេជ្ញា​រក្សា​ទុក Sancho ដែល​មាន​កិច្ច​សន្យា​រហូត​ដល់​ឆ្នាំ ២០២២។

ទោះបីជាយ៉ាងណា​ក្លឹប Man Utd គ្រោងនឹង​សាកល្បងទឹកចិត្ត​របស់ក្លឹប Dortmund ដោយ​ត្រៀម​ដាក់​សំណើ​១០០លានផោន​ ដើម្បី​ផ្ទេរកីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​។

អតីតកីឡាករក្លឹប Man City រូ​បនេះបើក​ចិត្ត​ទទួលយក​កិច្ច​ព្រមព្រៀងផ្ទេរ​ផងដែរ ប៉ុន្តែ​ឱកាស​របស់​ក្លឹប​ Man Utd​ នៅពេលនេះ​ហាក់ដូចជា​ស្ថិត​ក្នុង​ភាព​មិនច្បាស់​លាស់​ បន្ទាប់ពី​ក្លឹបនៅក្របខណ្ឌ EPL នេះបាត់បង់​កៅអីក្នុងក្រុម​កំពូល​ទាំង​បួន​ បន្ទាប់ពី​ពួកគេ​ធ្វើ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Huddersfield ៕

adverise with khmeread