Luis Suarez រិះគន់មិត្តរួមក្រុម Barcelona បន្ទាប់ពីត្រូវក្រុម Liverpool ទម្លាក់ចេញពីក្របខណ្ឌ CL

ខ្សែប្រយុទ្ធ Luis Suarez បាន​និយាយថា មិត្ត​រួម​ក្រុម​របស់​ខ្លួន​ការ​ពារដូចជា​កូន​ក្មេង​ នៅពេល​ពួកគេ​របូត​គ្រាប់បាល់​ទី​៤​ អំឡុង​ពេល​ប្រកួត​ចាញ់​ក្រុម Liverpool ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពីថ្ងៃអង្គារ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ខ្ទាតចេញពី​ក្របខណ្ឌ​ CL​ ជាមួយនឹង​លទ្ធផល​ ៤-៣ ។

ខ្សែប្រយុទ្ធ Divock Origi រកបាន​គ្រាប់បាល់​កាត់សេចក្តី​ដែល​ជា​រឿងអស្ចា រ្យ​បំផុត​សម្រាប់​ក្រុម​របស់​លោក Jurgen Klopp ដោយ​កីឡាករ​រូបនេះ​បាន​ទាត់បាល់​បន្ថែម​ដែលបញ្ចូន​ដោយកីឡាករ Trent Alexander Arnold បន្ទាប់ពី​ខ្សែការពាររូបនេះ​បាន​សម្រេចទាត់បាល់បញ្ចូន​លឿនៗ។

Suarez បាន​ប្រាប់​អ្នក​កាសែត​ថា “សម្រាប់គ្រាប់បាល់ទី​៤ យើង​ហាក់ដូចជា​ក្មេង​សិស្សសាលា​។ យើង​ត្រូវ​ត្រៀម​ខ្លួន​ទទួល​យក​ការរិះគន់ ដែល​នឹង​កើត​មាន​មក​លើ​យើង​នៅពេលនេះ។ យើង​សោកស្តាយ​។ យើង​មានអារម្មណ៍ថា នេះគឺជា​ការឈឺចាប់ បើទោះបីជា​យើង​ជា​កីឡាករ​អាជីព​ក៏ដោយ”។

Suarez និយាយថា “​យើង​រិះគន់​ខ្លួន​ឯងច្រើន ពីព្រោះ​នេះគឺជាលើក​ទី​២​ហើយ​ដែល​រឿង​ដដែល​បានកើត​ឡើង​ចំពោះ​យើង។ យើង​មិនអាចបង្កើត​កំហុស​ដដែល​ពីរ​ឆ្នាំ​ជាប់គ្នានោះទេ។ មាន​ចំណុច​ជា​ច្រើន​ដែល​យើង​ត្រូវ​ពិចារណា​និង​គិត​គូរ​”។

ក្រុម​យក្សអេស្ប៉ាញ Barcelona គឺជា​ក្រុម​តែមួយ​គត់​ដែល​មិនទាន់ស្គាល់ពាក្យថា ចាញ់​សោះនៅក្របខណ្ឌបាល់ទាត់កំពូល​នេះ ប៉ុន្តែ​បែរជា​ត្រូវ​​ក្រុម Liverpool ទម្លាក់ចេញពី​ក្របខណ្ឌ CL ។ នេះជា​លើក​ទី​២ហើយ​ បន្ទាប់ពី Barcelona ​ចាញ់​ក្រុម Roma ៣-០ កាលពីរដូវកាល​មុន​ផងដែរនោះនៅ វគ្គ​៨ក្រុមចុងក្រោយ​៕

adverise with khmeread