បាល់ទាត់អីក៏ចម្លែកម៉្លេះ ឈ្នះជើងឯកមួយទាំងមូលបែរជាបានពានក្តារមឈូស!

ដំណើរប្រជែងជារៀងរាល់ឆ្នាំមួយដោយទីក្រុង Juliaca របស់ប៉េរូ ត្រូវបានដាក់ឈ្មោះជាការប្រកួតប្រជែងកីឡាដ៏សៅហ្មងបំផុតលើលោក សម្រាប់ការផ្តល់ជូនមឈូសជាពានរង្វាន់ទៅកាន់ក្រុមល្អបំផុតចំនួនបី។

ពានរង្វាន់ Juliaca Coffin Cup គឺមិនមែនជាដំណើរប្រជែងពានហ្វូតសាលជាធម្មតាទូទៅដូចគេនោះឡើយ។ វាគឺជាការប្រកួតប្រជែងមួយរវាងក្រុមតំណាងឱ្យកន្លែងទទួលធ្វើពិធីបុណ្យសពធំៗចំនួន១២នៅក្នុងតំបន់ Puno នៅភាគខាងត្បូងប្រទេសប៉េរូ ដូច្នេះវាគឺស្តាប់ទៅហាក់ដូចជាសមទំនង ដែលពានរង្វាន់សំខាន់គឺជាអ្វីមួយដែលតំណាងឱ្យអាជីវកម្មបុណ្យសព។

យ៉ាងណាក្តី វាមិនបានរំខានអារម្មណ៍កីឡាករដើម្បីខិតខំប្រជែងយកពានរង្វាន់ដ៏មានតម្លៃនេះបានទេ ខណៈដែលក្រុមអ្នកឈ្នះបានដង្ហែពានមឈូសតម្លៃ ១.៣០០ដុល្លាររបស់ខ្លួននៅលើស្មា និងស្រែកច្រៀង "Olé, olé, Campeon!" នៅឯចុងបញ្ចប់ការប្រកួត។

ហើយទន្ទឹមនឹងនោះការលេងដើម្បីដណ្តើមពានក្តារមឈូសគឺមិនមែនទាន់ជារឿងសោកសៅគ្រប់គ្រាន់នោះទេ ក្រុមទាំង១២ដែលប្រជែងពាន Coffin Cup 2019 ក៏បានជ្រើសរើសឈ្មោះពិសេសៗផងដែរសម្រាប់ពួកគេ ដូចជា "លាជាលើកចុងក្រោយ", "សុបិនគ្មានទីបញ្ចប់", "ទៅឱ្យបានសុខ", "Los Angeles", ឬ "ផ្លូវទៅកាន់ឋានសួគ៌"៕


 

 

adverise with khmeread
tiger
Loading ad ...