បុរសចិនម្នាក់បង្កើតជំរុំហ្វឹកហាត់បណ្តុះក្មេងៗឱ្យក្លាយជាបុរសពិត កុំឱ្យវក់នឹង Kpop ពេក ក្រែងលោរលាយរលត់វប្បធម៌ចិន

វប្បធម៌ K-​pop កូរ៉េ បានបង្កើននូវប្រជាប្រិយភាពយ៉ាងខ្លាំងទូទាំងសកលលោក ប៉ុន្តែក្នុងប្រទេសចិន វាត្រូវបានគេចាត់ទុកថាជានិន្នាការមួយដែលគំរាមកំហែងបំផ្លាញអនាគតរបស់ប្រទេសជាតិ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនេះ អតីតគ្រូបង្រៀនម្នាក់បានបង្កើតនូវក្លឹបហ្វឹកហាត់មួយឈ្មោះ Real Man Training Club ដែលជាមូលដ្ឋានមួយសន្យាប្រែក្លាយក្មេងប្រុសទៅជាបុរសដើមទ្រូងប្រាំហាត់ពិតៗ។

ក្លឹប Real Man Training Club ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំងមួយនេះ បានផ្តល់នូវសកម្មភាពហ្វឹកហ្វឺនចម្រុះជាច្រើនមុខ ដែលមានន័យផ្តោតសំខានទៅលើការបង្កើនភាពជាបុរសរបស់ពួកគេ ដូចជាការលេងកីឡាបាល់ឱប កីឡាកាស ប្រដាល់ ដូចគ្នាទៅនឹងការហ្វឹកហាត់លើវាលខ្សាច់ និងឡើងភ្នំជាដើម។ 

ស្ថាបនិកលោក Tang Haiyan បានដឹកនាំឱ្យក្មេងឈរគក់ទ្រូង និងស្រែកពាក្យស្លោកខ្លាំងៗដើម្បីកសាងទំនុកចិត្តរបស់ពួកគេ ហើយឱ្យពួកគេពាក់ក្រណាត់រុំក្បាលដែលមានពាក្យស្លោកថា "បុរសពិត"។ លើសពីនោះសម្លៀកបំពាក់ និងអាវកីឡារបស់ពួកគេទាំងអស់សុទ្ធតែភ្ជាប់មកជាមួយនឹងឃ្លាជាភាសាអង់គ្លេសមានន័យថា "គ្រប់យ៉ាងគឺអាចទៅរួច" ឬ "អំណាចមេដឹកនាំ"។ ទាំងអស់គឺមានន័យដើម្បីអភិវឌ្ឍភាពជាបុរសរបស់ក្មេងៗដើម្បីស័ក្តិសមទៅនឹងទស្សនៈរបស់លោក Tang និងធ្វើឱ្យពួកគេមានភាពស៊ាំទប់ទល់នឹងវប្បធម៌របស់ K-pop៕

 

adverise with khmeread