ពីងពាងនេះដូចខ្វះកន្លែង មកចាក់សំបុងក្នុងត្រចៀកមនុស្ស

វេជ្ជបណ្ឌិតចិនមួយរូបបានចែកចាយវីដេអូនៃមូលហេតុមិនធម្មតាមួយនៃការមិនស្រួលត្រចៀករបស់អ្នកជំងឺ ដែលមានពីងពាងមួយក្បាលកំពុងចាក់សំបុកនៅក្នុងត្រចៀករបស់គាត់។

វីដេអូនេះត្រូវបានផ្តិតនៅឯមន្ទីរពេទ្យក្នុងទីក្រុង Yangzhou ខេត្ត Jiangsu បង្ហាញពីទិដ្ឋភាពខាងក្នុងត្រចៀកមួយរបស់អ្នកជំងឺមួយរូបដែលកំណត់អត្តសញ្ញាណត្រឹមនាមត្រកូល Li។

លោក Li បានទៅកាន់មន្ទីរពេទ្យកើតហេតុ ដោយត្អូញត្អែរពីអារម្មណ៍មិនស្រួលនៅក្នុងត្រចៀករបស់គាត់ ហើយគ្រូពេទ្យបានមើលទៅក្នុងត្រចៀករកឃើញពីងពាងតូចមួយក្បាលកំពុងចាក់សំបុកនៅក្នុងរន្ធត្រចៀកអ្នកជំងឺរូបនេះ។

គ្រូពេទ្យបាននិយាយថា ពីងពាងមួយក្បាលនេះគឺពិតជាល្អិតពេក ហើយរហ័សរហួនក្នុងការតាមចាប់វាដោយប្រើប្រាស់ឧបករណ៍ ប៉ុន្តែបុគ្គលិកមន្ទីរពេទ្យអាចប្រើប្រាស់ទឹកដើម្បីបង្ខំឱ្យសត្វល្អិតមួយក្បាលនេះចេញពីត្រចៀករបស់គាត់បាន៕
 

 

adverise with khmeread
tiger
Loading ad ...