បង្គន់ធ្វើពីមាសនឹងត្រូវដាក់ឱ្យសាធារណជនចូលមកអង្គុយសាកគ្រប់គ្នានៅរាជដំណាក់មួយរបស់អង់គ្លេស តែហាមជុះមែនទែន

បង្គន់មួយបង្កើតពីមាស ១៨ការ៉ាត់នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅឯព្រះរាជដំណាក់ Blenheim Palace ក្នុងប្រទេសអង់គ្លេសក្នុងរដូវស្លឹកឈើក្នុងប្រទេសមួយនេះ ហើយអ្នកទស្សនានឹងអាចប្រើប្រាស់វាដោយសេរី។

បង្គន់មាសដែលបង្កើតដោយសិល្បករសហសម័យជនជាតិអ៊ីតាលីលោក Maurizio Cattelan នឹងត្រូវដាក់បង្ហាញនៅឯរាជដំណាក់អង់គ្លេសក្នុងតំបន់ Oxfordshire នៅខែកញ្ញាខាងមុខនេះ។

គេនៅតែមិនទាន់ដឹងច្បាស់នៅឡើយទេថាតើអ្នកទេសចរ ដែលចង់ទៅសាកបង្គន់មាសនេះ នឹងត្រូវឈរតម្រង់ជួរ ឬកក់កន្លែងជាមុន។

បង្គន់មាសមួយនេះបានបង្ហាញខ្លួននៅលើទំព័រមុខកាសែតក្នុងឆ្នាំ២០១៧ ពេលដែលវាត្រូវបានផ្តល់ជូនដល់លោក ដូណាល់ ត្រាំ។

ប្រធានាធិបតីអាមេរិករូបនេះបានសាកសួរជាលើកដំបូងទៅសារមន្ទីរ Guggenheim Museum ក្នុងបុរីញូវយ៉ក សម្រាប់កម្ចីផ្ទាំងគំនូរឆ្នាំ១៨៨៨មួយផ្ទាំងរបស់វិចិត្រករហូឡង់ដ៏ល្បីល្បាញលោក Vincent van Gogh។

ប៉ុន្តែសារមន្ទីរ Guggenheim បានច្រានចោលសំណើកម្ចីដោយសេតវិមានមួយ ហើយផ្តល់ជូនគំនូររបស់វិចិត្រករអ៊ីតាលី Cattelan វ័យ ៥៨ឆ្នាំ ជំនួសមកវិញ។

បង្គន់មាសនឹងត្រូវបានដាក់នៅក្នុងបន្ទប់មួយទល់មុខកន្លែង ដែលអតីតនាយករដ្ឋមន្រ្តីរីរបុរសដ៏ល្បីក្នុងប្រវត្តិសាស្រ្តអង់គ្លេស លោក Winston Churchill ប្រសូត្រ៕

adverise with khmeread
tiger
Loading ad ...