រោគសញ្ញាទាំង ៧ នៃការខូចថ្លើម ដែលអ្នកមិនគួរមើលរំលង

ការមានថ្លើមសុខភាពល្អ គឺជារឿងសំខាន់បំផុត ព្រោះសរីរាង្គនេះដើរតួយ៉ាងសំខាន់ណាស់ក្នុងរាងកាយ។ ជំងឺថ្លើម គឺបញ្ហាទី ៥ ដែលបណ្ដាលឱ្យអ្នកស្លាប់បាន ដោយមានការបញ្ជាក់ពីទិន្នន័យជាតិក្នុងប្រទេសអង់គ្លេស។ ជំងឺថ្លើម គឺជាអ្នកនាំមុខគេទី ២ បណ្ដាលឱ្យស្លាប់ក្នុងចំណោមជំងឺទាំងអស់ក្នុងសហរដ្ឋអាមេរិក។

* មុខងាររបស់ថ្លើមគឺ៖
- បន្សុទ្ធឈាម
- ផលិតប្រូតេអ៊ីនសំខាន់ៗ
- ផលិតកូឡេស្ដេរ៉ុល
- គ្រប់គ្រងការផ្គត់ផ្គង់ថាមពល
- គ្រប់គ្រងកម្រិតអ័រម៉ូនឱ្យមានតុល្យភាព។

* មូលហេតុបណ្ដាលឱ្យថ្លើមខូច
- កត្តាហ្សែន
- កើតជំងឺក្រិនថ្លើម និងកើតជំងឺថ្លើមយូរមកហើយ
- ការប៉ះពាល់សារធាតុពុលលើសលុបពេក។

* ខាងក្រោមនេះ គឺជារោគសញ្ញាទាំង ៧ នៃការខូចថ្លើម ដែលអ្នកមិនគួរមើលរំលង។

១. អស់កម្លាំងល្ហិតល្ហៃ 
២. ស្បែកស្ងួត និងរមាស់
៣. ឈឺពោះមិនដឹងមូលហេតុ
៤. ចង់ក្អួត ឬក្អួតចង្អោរ
៥. មានស្នាមជាំពេញស្បែកខុសប្រក្រតី
៦. ហើមពោះឥតមូលហេតុ
៧. និងកើតលឿងពេញស្បែកនិងគ្រាប់ភ្នែក៕

adverise with khmeread
tiger
Loading ad ...