adverise with khmeread 0

​កាន់តែ​ពិសេស​! បាត់​មុខ​យូរ​និមិត្តរូប​ដែល​ធ្លាប់បាន​ឆក់យក​បេះដូង​ក្មេងៗ​នាពេល​កន្លងមក​នឹង​បង្ហាញ​វត្តមាន​នៅក្នុង​រឿង The Final Captain America Civil War

​វា​ជា​ឱកាស​ដ៏​ពិ​សេសមួយ​សម្រាប់​បណ្តា​អ្នកគាំទ្រ​និយម​ចូលចិត្ត​ទស្សនា​ខ្សែភាពយន្ត​របស់ Marvel ដែល​កំពុង​ទន្ទឹងរង់ចាំ​មើល​ជា​យូរ​មកហើយ​នោះ​។​

​ដោយបាន​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សប្តាហ៍​នេះ នៅក្នុង​រយៈពេល ២​នាទី​កន្លះ​នៃ​វីដេអូ​ក្លី​ប​ខ្លី​ថ្មី​នៃ​ខ្សែភាពយន្ត​មួយ​នេះ គេ​បាន​ប្រទះឃើញ​តួអង្គ Captain America លោក Chris Evans និង Iron Man លោក Robert Downey Jr កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​។​

​គាត់​នៅទីនេះ​! ទីបំផុត​តួអង្គ​វីរៈបុរស​ពីងពាង "Spider-Man" បានបង្ហាញ​វត្តមាន​របស់ខ្លួន​ជា​លើកដំបូង​នៅក្នុង​ភាពយន្ត​ប្រជុំ​តួអង្គ​វីរៈបុរស​របស់ Marvel នៅក្នុង​ឈុត​ខ្លី​នៃ​ខ្សែភាពយន្ត The Final Captain America Civil War ហើយ​។​

​រំពេច​នោះ​ខែល​ប្រចាំត្រកូល​របស់ Captain America ត្រូវបាន​របូត​ចេញពី​ដៃ​របស់គាត់​ដោយ​សំណាញ់​ពីងពាង ខណៈដែល​ដៃ​របស់គាត់​ទាំងសងខាង​ក៏បាន​ហុំ​ព័ទ្ធ​ទៅដោយ​សំណាញ់​ពីងពាង​ផងដែរ​។​

​បន្ទាប់មក Spider-Man ក៏បាន​បង្ហាញខ្លួន​នៅក្នុង​ឈុត​ឆាក​មួយ​នោះ ដែល​នៅក្នុង​ដៃ​របស់គាត់​បាន​ចាប់​ខែល​ហើយ​ក៏បាន​បង្ហើរ​ស​ម្តី​មួយ​ឃ្លា​របស់ខ្លួន​ជា​លើកដំបូង​របស់ខ្លួន​ថា "​អេ​អ្នក​ទាំងអស់គ្នា​"! នៅក្នុង​ឈុត​ឆាក​ខ្លីៗ​នៃ​ខ្សែភាពយន្ត​ដ៏​អស្ចារ្យ​មួយ​នេះ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់