មិននឹកស្មាន! តារាចម្រៀងដ៏ល្បីរបស់អាមេរិក Ed Sheeran មកប្រទេសកម្ពុជាស្ងាត់ៗ គ្មានអ្នកដឹង!

តារាចម្រៀងដ៏ល្បីរបស់អង់គ្លេស Ed Sheeran បានមកលេងប្រទេសកម្ពុជាស្ងាត់ៗ កាលពីម្សិលមិញ ដោយតារាចម្រៀងរូបនេះបានថតរូបភាពនៅប្រាសាទតាព្រហ្មមួយសន្លឹកជាមួយសង្សារបង្ហោះលើគណនី Instagram របស់គាត់។

តារាចម្រៀងវ័យ ២៨ ឆ្នាំរូបនេះ បានបង្ហោះរូបភាពនៅប្រាសាទតាព្រហ្មកាលពីថ្ងៃទី ៩ ឧសភា ដោយគាត់បានសរសេរនៅលើបណ្ដាញសង្គមរបស់គាត់ថា "សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយនឹងចម្រៀងដែលនឹងចេញនៅថ្ងៃស្អែកនេះ (ថ្ងៃសុក្រនេះ)។ ខ្ញុំពិតជារីករាយខ្លាំងណាស់ និងមានមោទនភាពចំពោះវាខ្លាំងមែនទែន។ បច្ចុប្បន្នខ្ញុំកំពុងស្ថិតក្នុងប្រទេសកម្ពុជានៅក្នុងព្រៃ ប៉ុន្ដែខ្ញុំមានស្រាបៀរប៉ុន្មានដបដែរសម្រាប់ខ្ញុំផ្ទាល់ និង Cherry  (និង@securitykev) ដើម្បីអបអរការចេញចម្រៀងខ្ញុំនៅថ្ងៃស្អែក។ សូមចាក់ចម្រៀងស្តាប់ឱ្យឮៗ រាំកម្សាន្ត ច្រៀង និងញញឹមដាក់វា។ ហើយប្រាប់ម្តាយទាំងអស់ថា យើងស្រឡាញ់ពួកគាត់"។

គួររំលឹកផងដែរថា Ed Sheeran បានទៅប្រទេសថៃ និងឈានចូលមកលេងប្រទេសកម្ពុជានាពេលថ្មីៗនេះ។ ហើយរូបគាត់ក៏នឹងត្រៀមចេញចម្រៀងថ្មីមួយចំណងជើងថា "I Don't Care" ដោយច្រៀងរួមគ្នាជាមួយនឹង Justin Beiber៕

 

adverise with khmeread
tiger
Loading ad ...