FIFA សម្រេចតម្កល់បម្រាមលើក្លឹប Chelsea មិនឲ្យទិញកីឡាករថ្មី

ស្ថាប័ន FIFA បានតម្កល់បម្រាមមិនឲ្យក្លឹប​ Chelsea ទិញដូរកីឡាករ តាមសេចក្តីសម្រេចដំបូងរបស់ខ្លួន មានន័យថា Chelsea នឹងមិនអាចទិញកីឡាករថ្មីណាមួយចូលក្នុងពីរដំណាក់កាលនៅលើទីផ្សារទិញដូរកីឡាករ។

 

FIFA បានប្រកាសកាលពីថ្ងៃពុធថា បន្ទាប់ពីពិនិត្យលើបណ្តឹងឧទ្ធរណ៍រួចរាល់ ខ្លួនបានសម្រេចតម្កល់បម្រាមនេះ បើទោះបីជាពេលនេះ ក្លឹប Chelsea អាចប្តឹងបន្តទៅក្រុមប្រឹក្សា Court of Arbitration for Sport (CAS) សម្រាប់ការប្រឹងប្រែងជាលើកចុងក្រោយ ដើម្បីកែប្រែសេចក្តីសម្រេចនេះក៏ដោយ។

 

មានការបង្ហើបប្រាប់ថា Chelsea នឹងអាចផ្ទេរកីឡាករថ្មី ក្រោមអាយុ១៦ឆ្នាំ អំឡុងពេលជាប់បម្រាមនេះ។ ដំបូងឡើយ ក្លឹប Chelsea រំពឹងថា បម្រាមនេះនឹងត្រូវផ្អាកនៅរដូវក្តៅ ស្របពេលពួកគេឧទ្ធរណ៍ប្រឆាំងនឹងទណ្ឌកម្មនេះ ដោយ សារតែវាប្រហាក់ប្រហែលនឹងករណីរបស់ក្លឹប Real Madrid Barcelona និង Atletico Madrid ដែរ។

 

ប៉ុន្តែ FIFA បានធ្វើឲ្យក្លឹប Chelsea ស្រឡាំងកាំង ដោយសារថា បម្រាមនេះនឹងត្រូវអនុវត្តភ្លាមៗតែម្តង ដែលធ្វើឲ្យពួកគេគ្មានឱកាសរកអ្នកមកជំនួសតំណែងរបស់កីឡាករ Eden Hazard ប្រសិនបើកីឡាកររូបនេះពិតជាចាកចេញទៅក្លឹប Real Madrid ក្នុងតម្លៃ ១០០លានផោននៅរដូវក្តៅនេះមែន៕

adverise with khmeread
tiger
Loading ad ...