Liverpool គ្រោងចរចាដើម្បីផ្តល់កិច្ចសន្យាថ្មីឲ្យកីឡាករ Divock Origi

ក្រុមហង្សក្រហម Liverpool គ្រោងជជែកជាមួយខ្សែប្រយុទ្ធ Divock Origi ដើម្បីពិភាក្សាកិច្ចសន្យាថ្មី បន្ទាប់ពីកីឡាកររូបនេះធ្វើបានល្អ អំឡុងការប្រកួតជាមួយក្រុម Barcelona នៅក្របខណ្ឌ CL។

 

Divock គឺជាកីឡាករសំខាន់ អំឡុងជ័យជម្នះដ៏អស្ចារ្យកាលពីយប់ថ្ងៃអង្គារលើក្រុម Barcelona ខណៈកីឡាកររូបនេះរកបាន២គ្រាប់ រួមទាំងគ្រាប់បាល់កាត់សេចក្តីចុងម៉ោង ដើម្បីជួយក្រុម Liverpool ឡើងទៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ CL ផងដែរ។

 

គ្រាប់បាល់នេះកើតឡើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកីឡាកររូបនេះតែតបញ្ចូលទីក្រុម Newcastle ហើយជួយឲ្យក្រុមរបស់លោក Jurgen Klopp បន្តការប្រជែងយកពាន​ EPL បន្តទៀត។

 

ខ្សែប្រយុទ្ធសញ្ចាតិបែលហ្ស៊ិករូបនេះ នៅសល់កិច្ចសន្យាត្រឹមតែ១២ខែទៀតប៉ុណ្ណោះ ហើយបានបដិសេធឱកាសចាកចេញពីពហុកីឡាដ្ឋាន Anfield កាលពីខែមករា បន្ទាប់ពីបង្ហាញមុខក្នុងក្រុមជម្រើសរបស់ដំបូងរបស់លោក Klopp បានមួយលើកកាលពាក់កណ្តាលយុទ្ធនាការនេះ។

 

នៅពេលនេះ ក្រុម Liverpool សង្ឃឹមថា នឹងផ្តល់រង្វាន់ដល់កីឡាករវ័យ២៤ឆ្នាំរូបនេះជាមួយនឹងកិច្ចសន្យាថ្មី៕

adverise with khmeread
tiger
Loading ad ...