Arsenal គ្រោងជម្រុះកីឡាករល្បីៗ៥រូបចេញនៅរដូវក្តៅនេះ

ក្លឹប Arsenal ត្រៀមជម្រុះកីឡាករចាស់ៗចេញយ៉ាងហោចណាស់៥រូបនៅរដូវក្តៅនេះដោយកីឡាករ Mesut Ozil និង Henrikh Mkhitaryan ក៏ស្ថិតក្នុងចំណោមកីឡាករល្បីៗដែលត្រូវចាកចេញនោះដែរ។

 

តាមព័ត៌មានថា គ្រូបង្វឹកក្រុម Arsenal លោក Unai Emery បានសម្រេចចិត្តថា លោកមិនទាន់គិតថា ក្រុមដែលលោកបន្តដឹកនាំពីលោក Arsene Wenger នេះល្អគ្រប់គ្រាន់នោះទេ ហើយត្រៀមរុះរើក្រុមរបស់លោកទាំងស្រុងតែម្តង។

 

លោក Emey ចង់ឲ្យកីឡាករសំខាន់ៗយ៉ាងតិច៥រូបចាកចេញ ហើយ Ozil និង Mkhitarryan គឺជាកីឡាករល្បីដែលត្រូវចាកចេញដែរ។ ប្រាក់ឈ្នួល៣៥០.០០០ផោនក្នុងមួយសប្តាហ៍របស់ Ozil ​អាចនាំយកកីឡាករថ្មីមួយឬពីរនាក់នៅរដូវក្តៅនេះ ខណៈពួកគេព្យាយាមលប់បំបាត់គម្លាតជាមួយក្រុមកំពូលនៅលើតារាង។

 

Arsenal នឹងបាត់បង់កៅអីនៅក្រុមកំពូលទាំងបួននៅក្របខណ្ឌ​ PL ហើយនឹងពឹងលើការលើកពាន Europa League ដើម្បីមានឱកាសបង្ហាញមុខនៅក្របខណ្ឌ CL នៅរដូវកាលក្រោយ៕

adverise with khmeread
tiger
Loading ad ...