Inter Milan អាចនឹងផ្តល់ច្រកឲ្យ Alexis Sanchez ចាកចេញពី Man Utd

ក្លឹបអ៊ីតាលី Inter Milan គ្រោងនឹងផ្តល់ច្រកឲ្យកីឡាករ Alexis Sanchez អាចចាកចេញពីក្លឹប Man Utd នៅរដូវកាលនេះ។ Sanchez ជួបនូវពេលវេលាដ៏លំបាកនៅពហុកីឡាដ្ឋាន Old Trafford ចាប់តាំងពីចាកចេញពីក្លឹប Arsenal កាលពីខែមករាឆ្នាំ ២០១៨។

 

កីឡាករវ័យ៣០ឆ្នាំរូបនេះខកខានមិនបានឆ្លើយតបតាមការចង់បាននោះទេ ដោយរកបានត្រឹមតែ១គ្រាប់គត់ក្នុងការបង្ហាញមុខ២០លើកក្នុងលីកនៅរដូវកាលនេះ។

 

គ្រូបង្វឹកលោក Ole Gunnar Solskjaer ចង់ឲ្យខ្សែប្រយុទ្ធរូបនេះចាកចេញ ក្នុងបំណងសន្សំសំចៃការចំណាយលើប្រាក់ឈ្នួល ហើយស្របពេលជាមួយគ្នានោះដែរ Inter Milan ក៏ចង់នាំយកកីឡាកររូបនេះមកកាន់ពហុកីឡាដ្ឋាន San Siro ផងដែរ ហើយភ្នាក់ងាររបស់ Sanchez ក៏បានជួបជាមួយតំណាងរបស់ក្លឹប Inter Milan រួចហើយ។

 

ទោះបីជាយ៉ាងណា Inter ​Milan ប្រហែលជាមិនអាចផ្តល់ប្រាក់ឈ្នួលដែលកីឡាកររូបនេះទទួលបាន៥០០.០០០ផោនក្នុងមួយសប្តាហ៍នៅក្លឹប Man Utd នោះទេ ដូច្នេះខ្សែប្រយុទ្ធរូបនេះអាចនឹងត្រូវការកាត់បន្ថយប្រាក់ឈ្នួល៕

adverise with khmeread
tiger
Loading ad ...