adverise with khmeread 20

ឆ្កែ​សោះតែ​មើលថែទាំ​កូន​ទា​ប្រៀប​បី​ដូចជា​កូនបង្កើត​!

​    ​យោងតាម​វេ​ប​សាយ​ដេលី មែ​ល​ឆ្កែ​សង្គ្រោះ​ទាំងពីរ​ក្បាល​នេះ​បាន​បង្កើត​ទំនាក់ទំនង​មិន​ទំនង​បំផុត​ជាមួយនឹង​កូន​ទា​គួរឱ្យ​ស្រឡាញ់​ពីរ​ក្បាល​។ ឆ្កែ​ឈ្មោះ Pikelet និង Patty Cakes មកពី​ទីក្រុង​ស៊ីតនី ប្រទេស​អូស្ត្រាលី បាន​មើលថែទាំ​និង​ចិញ្ចឹម​បីបាច់​កូន​ទារ​ទាំងពីរ​ក្បាល​ប្រៀប​បីដូច​ជា​កូន​ទា​ទាំងពីរ​គឺជា​កូនបង្កើត​របស់​វា​អ៊ីចឹង​។ 

​    ​ហើយ​កូន​ទា ដែលមាន​ឈ្មោះថា Penguin និង Popinjay ហាក់​មាន​ភាពកក់ក្តៅ​ណាស់​ជាមួយនឹង​មិត្តភក្តិ​ជាស​ត្វ​សុនខ​របស់​វា​។

 

​    ​រូបភាព​ជាច្រើន​សន្លឹក​បានបង្ហាញ​កូន​ទា​កំពុង​ទំ​ពីលើ​ក្បាល​ឆ្កែ ហើយ​រូបភាព​គួរឱ្យ​ស្រឡាញ់​មួយទៀត​បានបង្ហាញ Patty Cakes កំពុង​មើលទៅ​កូន​ទា​ខណៈ​ពួកវា​កំពុង​ដេក​ក្នុង​អាង​ងូតទឹក​។

 

​    ​ម្ចាស់​ឆ្កែ​បាន​យក​កូន​ទា​នេះ​មក​ផ្ទះ​បណ្តោះអាសន្ន​ពី​អង្គការ​សង្គ្រោះ​សត្វ Wollongong Animal Rescue Network​។ ប៉ុន្តែ Pikelet និង Patty Cakes បង្ហាញ​ក្តី​ស្រឡាញ់​ដល់​ថ្នាក់​ម្ចាស់​ឆ្កែ​សម្រេច​ឱ្យ​កូន​ទា​នេះ​នៅផ្ទះ​គាត់​ជា​រៀងរហូត​តែម្តង​។ 

​    ​ដោយសារ​កូន​ទា​ទាំងពីរ​តូច​ពេក សុនខ​ទាំង​ពីរបាន​ចំណាយពេល​ភាគច្រើន​ការពារ​វា​ជាជាង​ប្រលែង​លេង​ជាមួយ​វា​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់