ចិននិងអាមេរិកចាប់ផ្តើមចរចា ខណៈពន្ធថ្មីរបស់អាមេរិកជិតចូលជាធរមាន

ពួកអ្នកចរចាចិន និងអាមេរិក កំពុងព្យាយាមសង្គ្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម គឺមួយម៉ោងប៉ុណ្ណោះមុនពេលពន្ធគយរបស់អាមេរិកនឹងចូលជាធរមាន។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែប្រទេសចិនបានព្យាយាមចរចាឡើងវិញ។

អាមេរិកគ្រោងនឹងដំឡើងពន្ធឆាប់ៗនេះលើទំនិញចិនតម្លៃ ២០០ ពាន់លានដុល្លារ ខណៈដែលចិននិយាយថា ខ្លួននឹងសងសឹកទេ។

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ជម្លោះនេះបង្កជា "ការគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក"៕

adverise with khmeread
tiger
Loading ad ...