ចប់ការប្រកួត រត់ទៅផឹកទឹកកកមួយកែវ គាំងបេះដូងស្លាប់នៅលើទីលានបាល់ទាត់

កីឡាករបាល់ទាត់មកពីលីកមិនមែនអាជីពមួយរូបបានស្លាប់ បន្ទាប់ពីផឹកទឹកកកមួយកែវក្រោយចប់ការប្រកួត ដែលជម្រុញឱ្យគាត់រើជំងឺបេះដូងភ្លាមៗ។

Ludwin Florez Nole វ័យ ២៧ឆ្នាំ ទើបតែបានបញ្ចប់ការប្រកួតជាមួយនឹងក្រុមក្នុងតំបន់របស់គាត់ Los Rangers ក្នុងខេត្ត Sullana ភាគខាងជើងប្រទេសប៉េរូ ពេលដែលគាត់បានចាប់ផ្តើមមានអារម្មណ៍មិនស្រួល និងបានត្រឡប់ទៅផ្ទះវិញ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។

ភរិយារបស់គាត់បាននិយាយថា បន្ទាប់មកគាត់បានផឹកទឹកកកមួយកែវ។ នាងបាននិយាយថា "ភ្លាមៗបន្ទាប់ពីនោះ គាត់បានចាប់ផ្តើមឈឺចាប់ក្នុងទ្រូង ដូច្នេះខ្ញុំបានជូនគាត់ទៅកាន់គ្លីនិកជិតផ្ទះមួយកន្លែង ប៉ុន្តែគាត់បានស្លាប់នៅតាមផ្លូវ។ ពេទ្យប្រាប់ខ្ញុំថាគាត់កើតជំងឺគាំងបេះដូង ដោយសារតែគាត់បានផឹកទឹកកកច្រើនពេក ខណៈដែលខ្លួនប្រាណរបស់គាត់នៅតែក្តៅនៅឡើយ"។ 

ក្រុមគ្រូពេទ្យជឿជាក់ថា ទឹកកកត្រជាក់ជាមូលហេតុបណ្តាលឱ្យមានការផ្លាស់ប្តូរកម្រិតចង្វាក់បេះដូងរបស់កីឡាកររូបនេះ ដោយឈានទៅដល់ការញាក់សរសៃឈាមបេះដូង និងបណ្តាលឱ្យគាំងបេះដូងស្លាប់៕

adverise with khmeread
tiger
Loading ad ...