កូនក្រមុំបង្ហាញចិញ្ចៀនភ្ជាប់ពាក្យដាំពេជ្រតូចប៉ុនអាចម៍រុយ ត្រូវគេចម្អកស្ពឹកមុខលើបណ្តាញសង្គម

កូនក្រមុំម្នាក់ត្រូវគេសើចចម្អកឱ្យ បន្ទាប់ពីបង្ហាញចិញ្ចៀនដ៏តូចល្អិតលើបណ្ដាញសង្គម។

ចិញ្ចៀននោះតម្លៃ ១៣២ ដុល្លារ និងមានត្បូងប៉ុនកូនចៃមួយគ្រាប់នៅលើចិញ្ចៀនមាស ១៤ ការ៉ាត់។ វាត្រូវបានទិញនៅលើវេបសាយ Etsy និងហៅថា Minimalist Band។

ស្ដ្រីទើបតែភ្ជាប់ពាក្យនេះ បានផុសរូបភាពចិញ្ចៀនរបស់នាងទៅលើ Group រៀបការមួយ បង្ហាញពីចិញ្ចៀនរបស់ខ្លួន ដែលមិត្តប្រុសរបស់នាងបានទិញឱ្យ ហើយនាងស្រឡាញ់វាខ្លាំងណាស់។

យ៉ាងណាមិញ មិនយូរប៉ុន្មានមនុស្សរាប់រយអ្នកចូលទៅបញ្ចេញមតិ សើចចម្អកអំពីទំហំចិញ្ចៀននោះ ដោយថាវាដូចជា សន្លឹកសំណប៉ាហាំងអ៊ីចឹង៕

adverise with khmeread
tiger
Loading ad ...