អណ្តើកក្បាលពីរដ៏ចម្លែកនៅថៃកំពុងដាក់លក់ដេញថ្លៃក្នុងតម្លៃជាង៣ម៉ឺនដុល្លារ តែអ្នកទិញស្ទាក់ស្ទើរចិត្តខ្លាចវារស់មិនបានយូរ

កូនអណ្តើកតូចដ៏កម្រមួយក្បាល ដែលមានតម្លៃរហូតដល់ទៅ ៣១.៥០០ដុល្លារ ត្រូវបានផ្តិតសកម្មភាពកំពុងជួបការលំបាកក្នុងការហែលទឹកនៅក្នុងធុងទឹកតូចមួយ ហើយវាក៏កំពុងជួបការលំបាកក្នុងការស្វែងរកម្ចាស់ថ្មីផងដែរ ដោយសារតែពួកអ្នកដេញថ្លៃគិតថាវានឹងមិនអាចរស់បានយូរនោះទេ។

កូនអណ្តើកពណ៌មានក្បាលពីរដែលគេដាក់ឈ្មោះថា Nop មួយក្បាលនេះ​ បានកើតជាមួយនឹងសរីរាង្គដ៏ចម្លែកមួយនៅឯដីចម្ការមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃ៣ ខែមីនា។

ម្ចាស់បច្ចុប្បន្នរបស់វា​ នាង Noon បានដាក់លក់វាក្នុងតម្លៃយ៉ាងហោចណាស់មួយលានបាតថៃ។

ទោះជាយ៉ាងណាក្តី អ្នកទិញវាគឺមានក្តីបារម្ភអំពីវដ្ដជីវិតរបស់អណ្តើកមួយក្បាលនេះ បើទោះបីនាង Ausanee  មានទំនុកចិត្តថានាងគិតថាវានឹងរស់នៅយូរក៏ដោយ៕


 

adverise with khmeread
tiger
Loading ad ...