ឥឡូវអត់បានទេ! អ្នកវិទ្យាសាស្ត្រអូស្ត្រាលីអះអាងថា បឺតមាត់គ្នាក៏អាចចម្លងកាមរោគបានដែរ

ក្រុមអ្នកស្រាវជ្រាវបានព្រមានថា ការបឺតមាត់គ្នាដោយប្រើអណ្តាតអាចរីករាលដាលការឆ្លងជំងឺកាមរោគ ប្រភេទប្រមេះបាន។

ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ជំងឺកាមរោគនេះអាចឆ្លងតាមរយៈទឹកមាត់ ទោះបីជាទីភ្នាក់ងារសុខភាពជាតិអង់គ្លេស (NHS) ច្រានចោលការថើបជាវិធីមួយនៃការចម្លងមេរោគក៏ដោយ។

ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីទាំងនោះបានអះអាងថា ការឆ្លងរាលដាលជំងឺប្រមេះតាមរយៈការបឺតមាត់គ្នា អាចជារឿងកើតឡើងទូទៅជាងការរំពឹងទុកទៅទៀត។

ពួកគេបានរកឃើញថា បុរសស្រលាញ់ភេទដូចគ្នាទំនងជាមានរោគប្រមេះនៅក្នុងបំពង់កជាងនៅលើលិង្គរបស់ពួកគេ ហើយហានិភ័យនៃការរីករាលដាលជំងឺនេះគឺខ្ពស់សម្រាប់ការបឺតមាត់ជាងការរួមភេទតាមមាត់។

អ្នកវិទ្យាសាស្ត្របានណែនាំថា ថ្នាំប្រឆាំងមេរោគអាចត្រូវបានបង្កើតឡើងដើម្បីព្យាយាមសម្លាប់បាក់តេរី ដែលអាចបណ្តាលឱ្យឈឺបំពង់កនិងហើមកូនកណ្តុរ។

ការស្រាវជ្រាវទៅលើជំងឺប្រមេះចេញពីក្រអូមមាត់ឬបំពង់កនេះបានកើតឡើង ចំពេលមានការព្រួយបារម្ភអំពី "កំពូល" ជំងឺកាមរោគប្រមេះ កំពុងមានភាពស៊ាំទៅនឹងថ្នាំ។

លទ្ធផលស្រាវជ្រាវនេះគឺធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅសាលកវិទ្យាល័យ Monash University និងមណ្ឌលសុខភាពផ្លូវភេទមែលប៊នក្នុងប្រទេសអូស្ត្រាលី ដែលស្ទាបស្ទង់ទៅលើបុរសខ្ទើយ និងបុរសចូលចិត្តរួមភេទជាមួយខ្ទើយប្រហែល ៣.០០០ នាក់នៅក្នុងទីក្រុងមែលប៊ន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...