adverise with khmeread 321168b800000578 0 image a 26 1457625517361

ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​គឺជា​ថ្ងៃ​ដែល​ប្រជាជន​ចិន​ប្រារព្ធ​ពិធីបុណ្យ​កោរសក់​នាំ​សំណាង​ឆ្នាំ​ថ្មី​

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​គឺជា​ថ្ងៃ​ដែល​ប្រទេស​ចិន​ប្រារព្ធ​ពិធីបុណ្យ​ឡុង​តៃ​ទូ (Longtaitou) ជា​ប្រពៃណី​មួយ​សម្រាប់​អបអរ​ការ​កាត់សក់​ឬ​កោរ​ត្រងោល​កូនក្មេង​ដើម្បី​ចាប់ផ្តើម​ឆ្នាំ​ថ្មី​សំណាងល្អ​។ 

​    ​វេ​ប​សាយ People's Daily Online បាន​រាយការណ៍​ថា បុណ្យ​ឡុង​តៃ​ទូ​មានន័យថា "​នាគ​ងើយ​ក្បាល​" ហើយ​ប្រជាជន​ក្នុងប្រទេស​ចិន​ជឿថា នៅថ្ងៃនេះ (​ថ្ងៃ​ព្រហស្បតិ៍​ទី ១០ មីនា​) ការ​កាត់សក់​ឱ្យ​កូន​ខណៈដែល​នាគ​កំពុង​ងើយ​ក្បាល​គឺជា​ការចាប់ផ្តើម​សំណាងល្អ​នៅ​ដើមឆ្នាំ​ថ្មី​។​

​    ​ពិធីបុណ្យ​នេះ​ចូលមក​ដល់​នៅ​ថ្ងៃទី ២ នៃ​ខែ​ទី​ពីរ​ក្នុង​ប្រក្រតិទិន​ឆ្នាំ​ថ្មី​របស់​ចិន​។ 

​     យោងតាម​វេ​ប​សាយ Shanghaiist វិធី​ដើម្បី​ធានាបាន​សំណាងល្អ និង​ធ្វើឱ្យ​នាគ​សប្បាយចិត្ត​គឺ​ត្រូវ​ទទួលទាន​នំចាក់ចុល នំ​ប៉ាវ និង​មី ហើយ​និង​ការ​កោរសក់​។ ការ​ដេរ​ប៉ាក់​ខោអាវ​ត្រូវ​ហាមឃាត់​ដាច់ខាត ព្រោះ​អ្នក​អាចធ្វើឱ្យ​ផុង​ចំ​ភ្នែក​របស់​នាគ​។ 

​    ​ក្នុង​វប្បធម៌​ចិន​បុរាណ សត្វ​នាគ​ត្រូវគេ​ជឿថា​ជា​អ្នកគ្រប់គ្រង​ទឹកភ្លៀង​។ ពិធីបុណ្យ​នេះ​ត្រូវគេ​មើលឃើញថា​ជា​ពិធីបុណ្យ​សាសនា​ដ៏​សំខាន់​ដើម្បី​បួងសួង​ឱ្យមាន​ផលដំណាំ​ល្អ​នៅក្នុង​ខែ​ខាងមុខ​។ 

​    ​នៅ​ថ្ងៃបុណ្យ​នេះ ឪពុកម្តាយ​បាន​យក​កូនៗ​របស់​ពួកគេ​ទៅឱ្យ​ជាង​កោរសក់ និង​ក្មេង​មួយចំនួន​ដែល​ឃើញ​ក្នុង​រូប​ភាពមិន​ចូលចិត្ត​ឱ្យគេ​កោរសក់​ឱ្យ​នោះទេ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់