Ander Herreraយល់ព្រមទទួលយកកិច្ចសន្យាទៅចូលរួមជាមួយក្រុម PSG

        កីឡាករ Ander Herrera គ្រោងនឹងចាកចេញ​ពី​​ Man Utdនៅ​រដូវក្តៅ​នេះដោយបាន​យល់ព្រម​ទទួល​យក​កិច្ច​សន្យា​ដែល​មាន​ទឹកប្រាក់​២៥​លាន​ផោន​ ដើម្បីទៅចូលរួមជាមួយ​ក្លឹប​PSG។

        ក្រុម PSG បាន​ពិភាក្សា​ជាមួយ​​ Herreraចាប់តាំងពី​ខែ​មករា​ ហើយ​នៅ​ពេល​នេះ​បាន​ឯកភាព​ទទួល​យក​កិច្ច​សន្យា​ដែល​មាន​ប្រាក់ឈ្នួល​ ១៦០​.០០០​ផោន​ក្នុង​មួយសប្តាហ៍​ ដើម្បី​ផ្ទេរ​ទៅ​កាន់​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី​១​ខែកក្ក​ដា។

        Man Utdក៏បាន​ត្រៀម​ខ្លួន​ឲ្យ​កីឡាករ​រូបនេះចាកចេញ​ដោយ​ឥតតម្លៃខ្លួន​ ផងដែរ បន្ទាប់ពីពួកគេ​មិន​អាច​ឯក​ភាព​លើលក្ខខណ្ឌ​នៃ​កិច្ច​សន្យា​ថ្មីដោយសារ Herreraដែលមាន​ប្រាក់​ឈ្នួល​ប្រហែល ៦០.០០០​ផោន​ក្នុងមួយសប្តាហ៍នោះ​បានទាមទាប្រាក់ឈ្នួល​ជិត​ ២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ដើម្បី​បាន​ប្រហាក់ប្រហែលនឹង​កីឡាករ​ល្បីៗផ្សេងទៀត។

        ទោះបីជាយ៉ាងណានាយក​រងប្រតិបត្តិ​​ Man Utd​លោក Ed Woodward បានច្រាន​ចោលការ​ទាមទារនេះ ដោយសារ​ខ្សែបម្រើ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​នឹង​ឈាន​ជើង​ចូល​វ័យ​៣០​ឆ្នាំ​នៅ​ខែ​សីហា​ខាងមុខ​នេះ៕

adverise with khmeread
tiger
Loading ad ...