លោក Mauricio Pochettinoព្រមានដើរចេញពីក្លឹប Spurs

    លោក Mauricio Pochettinoត្រៀមខ្លួនលាលែងពីក្លឹប Spurs ប្រសិនបើលោកដឹងថា ក្លឹបនេះគ្មានភាពច្បាស់លាស់ ក្នុងការកសាងក្រុមឆ្ពោះទៅរករដូវកាលដ៏ជោគជ័យបន្ថែមពីលើការឈានដល់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ CL ។
    នៅពេលសួរនាំថា តើលោកបើកចិត្ត ដើម្បីចាកចេញពីក្លឹប Spurs ឬក៏ចង់សម្រាកគ្រូបង្វឹករូបនេះ បានឆ្លើយថា “ខ្ញុំបើកចិត្តទទួលយកទាំងអស់។ ប្រាកដណាស់ខ្ញុំស្រឡាញ់ការងារ។ ខ្ញុំស្រឡាញ់ក្លឹប Spursខ្ញុំចង់នៅទីនេះរាល់ថ្ងៃ។ ខ្ញុំពេញចិត្ត"។
    លោក Pochettino បាននិយាយថា “កិច្ចប្រឹងប្រែងរបស់យើងគឺធំធេងណាស់ហើយទឹកចិត្តរបស់យើងគឺនៅទីនេះហើយប្រឹងប្រែងធ្វើការ ដើម្បីសម្រេចអ្វីដែលយើងចង់សម្រេចជូនក្លឹបនេះ។ ប៉ុន្តែបញ្ហាគឺថា ខ្ញុំត្រូវការដឹងអ្វីដែលខ្ញុំចង់សម្រេចជោគជ័យ ឬថា យើងនឹងដណ្តើមយក។ នេះគឺជារឿងសំខាន់”។
    គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ នឹងពិភាក្សាពីអនាគតរបស់លោកជាមួយប្រធានក្លឹបDaniel Levy នៅខែក្រោយ។ ខ្ញុំនឹងមិនចាប់ផ្តើមទំព័រថ្មី ដោយគ្មានផែនការច្បាស់លាស់និងគ្មានគំនិតច្បាស់លាស់ ឬក៏គ្មានភាពច្បាស់លាស់នោះទេ។ ប្រសិនបើយើងរំពឹងចង់ឈានដល់វគ្គ CL គ្រប់រដូវកាល យើងត្រូវបង្កើតផែនការ។ ផែនការប្រហែលជាខុសពីអ្វីដែលកើតឡើងកាលពី៥ឆ្នាំកន្លងមក”។
    បច្ចប្បន្នក្រុម Spurs បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ CL ក្នុងទីក្រុងម៉ាឌ្រីដ ទីដែលពួកគេត្រូវជួបជាមួយក្រុម Liverpool នៅថ្ងៃទី១ ខែមិថុនា បន្ទាប់ពីពួកគេបានត្រឡប់យកឈ្នះក្រុម Ajax ដ៏អស្ចារ្យ៕
 

adverise with khmeread
tiger
Loading ad ...