ក្មេងអាយុត្រឹម ៧ ឆ្នាំសោះ រកលុយបានដល់ទៅ ២២ លានដុល្លារក្នុងមួយឆ្នាំ ដោយគ្រាន់តែឧទ្ទេសនាមរបស់ក្មេងលេងនៅលើ YouTube

អ្នករកចំណូលពី YouTube ខ្ពស់បំផុតនៅក្នុងពិភពលោកគឺជាក្មេងសិស្សបឋមសិក្សាមួយរូប ដែលធ្វើឧទ្ទេសនាមអំពីប្រដាប់ក្មេងលេងរាប់លាន។

Ryan វ័យ ៧ឆ្នាំ​ ជា "ពិធីករ" នៃកម្មវិធី Ryan ToysReview ដែលជាឆានែលធ្វើឧទ្ទេសនាមប្រដាប់ប្រដាក្មេងលេងដ៏ល្បីល្បាញនៅលើ YouTube បានហក់ពីចំណាត់ថ្នាក់ទី៨ ទៅកាន់ ចំណាត់ថ្នាក់ទី១ នៅក្នុងបញ្ជីតារា YouTube ប្រចាំឆ្នាំដែលកំពុងរកលុយបានច្រើនបំផុតរបស់ទស្សនាវដ្តី Forbes។

គ្រួសារមួយដំណើរការឆានែល YouTube ឈ្មោះ Ryan ToysReview បានរកចំណូលប្រហែល ២២លានដុល្លារក្នុងប្រាក់ចំណូលមុនបង់ពន្ធចាប់ពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១ ខែមិថុនាឆ្នាំ២០១៨ ដែលកើនឡើងពី ១១លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមទស្សនាវដ្តី Forbes។ 

នៅឆ្នាំ ២០១៦ វេបសាយ The Verge បានរៀបរាប់ពីឆានែល និងឪពុកម្តាយរបស់ Ryan ដែលបានថតនិងផលិតវីដេអូជាញឹកញាប់ (ស្ទើររៀងរាល់ថ្ងៃ) ដែលបានចេញផ្សាយចាប់តាំងពីឆានែល Ryan Toys Review បានចាប់ផ្តើមនៅក្នុងខែមីនាឆ្នាំ២០១៥។

គណនីនេះបានចាប់ផ្តើមពេលដែល Ryan មានវ័យទើបបួនឆ្នាំ ជាប្រិយមិត្តនៃវីដេអូឧទ្ទេសនាមរបស់ក្មេងលេង បានចោទសួរឪពុកម្តាយរបស់ខ្លួនថា ហេតុអ្វីគាត់នឹងមិនអាចធ្វើឧទ្ទេសនាមរបស់ក្មេងលេងលើ YouTube ដូចគេបាន។

យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា Ryan ToysReview មានអ្នកគាំទ្រចំនួន ១៧លាននាក់ហើយមានអ្នកចុចទស្សនាសរុបមកទល់ឥឡូវចំនួន ២៦ពាន់លានដង៕

 

adverise with khmeread
tiger
Loading ad ...