adverise with khmeread 640x 1

អ្នកជំនាញ​បារាំង​ព្រមាន​ថា វីរុស្ស​ហ្ស៊ី​កា​ក៏​ធ្វើឱ្យ​មនុស្ស​ធំ​ខូច​ខួរ​ធ្ងន់ធ្ងរ​ដែរ

      ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល វីរុស​ហ្ស៊ី​កា​ហ្ស៊ី​កា​ដែល​បង្កឡើង​ដោយ​មូស​ខ្លាខាំ​នេះ​រួច​ធ្វើឱ្យ​ទារក​ពិការ​ពី​កំណើត​ក្នុងនោះ​មាន​ជំងឺ​ក្បាល​តូច និង​ធ្វើឱ្យ​ខូច​ខួរ ក៏​អាច​បណ្តាលឱ្យ​មនុស្ស​ធំ​ខូច​ខួរ​ធ្ងន់ធ្ងរ​ផងដែរ​។​

        ​ក្រុម​វិទ្យាសាស្ត្រ​បារាំង​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ឥឡូវនេះ​វីរុស​ហ្ស៊ី​កា​អាច​បង្ក​ឱ្យ​ខួរក្បាល​របស់​មនុស្ស​ពេញ​ធំ​មាន​បញ្ហា​ធ្ងន់ធ្ងរ​បាន​ដូច​កូន​ដែល​ឆ្លង​ពី​ម្តាយ​ដូច្នោះ​ដែរ​។​

        ​ការអះអាង​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​វីរុស​ហ្ស៊ី​កា​ត្រូវបាន​រកឃើញ​នៅលើ​មនុស្ស​អាយុ​៨១​ឆ្នាំ​ម្នាក់​។ អ្នកជំងឺ​នេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រុងប៉ារីស បន្ទាប់ពី​គាត់​បាន​វិលត្រឡប់​ពី​ការធ្វើដំណើរ​កម្សាន្ត​តាម​នាវា​អស់​រយៈពេល​មួយខែ​នៅ​ប្រទេស​ដែលមាន​ជំងឺ​ហ្ស៊ី​កា ។ រោគសញ្ញា​របស់​អ្នកជំងឺ​នេះ​គឺ​គ្រុនក្តៅ​ខ្លាំង និង​ផ្នែក​ខ្លះ​នៃ​អវៈយវៈ​បាន​ខ្វិន​។​

        ​លោក Guillaume Carteaux វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Publique Hopitaux នៅ​ទីក្រុង​ប៉ារីស បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​AFP​ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​វីរុស​ហ្ស៊ី​កា​អាច​បង្ក​ឱ្យ​ខួរក្បាល​របស់​មនុស្ស​ធំ​មាន​ភាព​ធ្ងន់ធ្ងរ​។​

        ​រោគសញ្ញា​នៃ​ជំងឺ​ហ្ស៊ី​កា​ដែល​កើត​ឡើងលើ​មនុស្ស​ធំ​គឺ​ក្តៅខ្លួន​តិចៗ ឈឺក្បាល និង​ឈឺ​តាម​សន្លាក់ឆ្អឹង​។ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ចាប់តាំងពី​ឆ្នាំមុន​មក​មាន​ប្រទេស​ចំនួន​៤១​មាន​ជំងឺ​ហ្ស៊ី​កា​។ បច្ចុប្បន្ន​មិនទាន់មាន​ថ្នាំ​វ៉ាក់សាំង​សម្រាប់​វីរុស​ហ្ស៊ី​កា​នេះ​នៅឡើយ​ទេ​៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់