សេកកម្របំផុតលើលោកក្លាយជាសត្វដំបូងគេដែលទទួលការវះកាត់ខួរក្បាល

ការវះកាត់ខួរក្បាលសង្គ្រោះមួយបានធ្វើឡើងលើសត្វសេកពូជនូវែសូឡង់ដ៏កម្រមួយក្បាល និងជាសត្វលើកដំបូងរបស់ពិភពលោក ដែលធ្វើការវះកាត់ខួរក្បាល។

អំឡុងពេលវះកាត់ ពេទ្យសត្វនៅមន្ទីរពេទ្យ Massey University's Wildbase Hospital អាចព្យាបាលសេកនោះបាន ដែលវាកើតមកមានប្រហោងក្នុងលលាដ៏ក្បាលរបស់វា ដោយប្រើបច្ចេកទេសវះកាត់ខួរក្បាលដូចធ្វើលើមនុស្សដែរ។

បក្សីអាយុ ៥៦ ថ្ងៃនេះត្រូវបានគេស្គាល់ឈ្មោះថា Espy 1B កំពុងស្ថិតក្រោមការតាមដានពីពេទ្យសត្វ ហើយពេទ្យសត្វនិយាយថា ស្ថានភាពរបស់វាល្អប្រសើរឡើងហើយ បន្ទាប់ពីការវះកាត់៕

adverise with khmeread