សណ្ឋាគារចំណាស់នេះត្រូវគេបោះបង់ចោលរាប់ទសវត្សរ៍ហើយ, ហេតុផលនៅពីក្រោយរឿងនេះស្តាប់ទៅព្រឺរសម្បុរខ្ញាក

នៅជិតទេសភាពទឹកជ្រោះដ៏ស្រស់បំព្រងក្នុងតំបន់ព្រៃនៃផ្ទាំងទស្សនីយភាពដ៏ប្លែកភ្នែកបំផុតរបស់ប្រទេសកូឡុំប៊ី វិមានដ៏ស្កឹមស្កៃមានរូបរាងបែបអឺរ៉ុបមួយនេះ បានសាងសង់នៅលើចង្កេះភ្នំមួយ ដែលគេអាចមើលឃើញទេសភាពទន្លេ Bogota និងទឹកជ្រោះ Tequendama។ នាអំឡុងពេលមួយនោះ វិមាននេះគឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសទាំងមូល ប៉ុន្តែវាត្រូវបានគេបោះបង់ចោលជាច្រើនទសវត្សរ៍មកហើយ។

ទន្ទឹមនឹងធម្មជាតិបានលេបត្របាក់សំណង់នេះត្រឡប់ទៅវិញនោះ មានពាក្យចចាមអារ៉ាមក្រៅនិងក្នុងនិយាយរឿងគួរឱ្យព្រឺរសម្បុរអំពីតំបន់ជនបទមួយនេះ។

សំណង់អគារនេះត្រូវបានរចនា និងសាងសង់ជាវិមានមួយនៅក្នុងឆ្នាំ១៩២៣ ដោយវិស្វករលោក Carlos Arturo Tapias សម្រាប់អ្នកមានលុយនៅឯកូឡុំប៊ីមកសម្រាកលំហែកាយ។ វាល្បីខាងសម្រស់ដ៏ទាក់ទាញរបស់វា និងទិដ្ឋភាពដ៏ស្រស់បំព្រងនៃទឹកជ្រោះ។

យោងតាមសម្តីអ្នកស្រុកក្នុងតំបន់ អំឡុងសម័យអាណានិគមអេស្ប៉ាញ ប្រជាជននៅក្នុងតំបន់នេះនឹងលោតចុះពីលើជ្រោះ ហើយក្លាយទៅជាឥន្រ្ទីដ៏មានសេរីភាព ដោយគេចចេញពីភាពជាទាសករ។

អស់រយៈពេល៣០ឆ្នាំក្រោយមក វិមានមួយនេះត្រូវបានប្រើសម្រាប់ធ្វើជាកន្លែងលាងបាប។

នៅក្នុងឆ្នាំ១៩៥០ ម្ចាស់វិមាននេះបានសម្រេចចិត្តកែប្រែកន្លែងមួយនេះទៅជាសណ្ឋាគារ។

សណ្ឋាគារ Hotel del Salto បានក្លាយទៅជាសណ្ឋាគារដែលមានភាពហ៊ឺហាបំផុតមិនធ្លាប់មានពីមុនមកនៅអំឡុងពេលនោះ។

ប៉ុន្តែសំណង់នេះបានចាប់ផ្តើមសាងសង់យឺតយ៉ាវ ហើយមានការបំពុលបរិស្ថាននៅក្នុងទន្លេយ៉ាងខ្ពស់ ដែលធ្វើឱ្យតំបន់ទាំងមូលមានក្លិនស្អុយរលួយយ៉ាងខ្លាំង។

ប្រជាជនបានចាប់ផ្តើមចាកចេញពីតំបន់ ហើយសណ្ឋាគារនេះត្រូវបានបោះបង់ និងទុកឱ្យធម្មជាតិលេបត្របាក់។

យោងតាមរឿងព្រេងនិទានក្នុងស្រុក វិញ្ញាណរបស់មនុស្សជាច្រើនដែលបានស្លាប់នៅលើទឹកធ្លាក់ អំឡុងការគ្រប់គ្រងរបស់អេស្ប៉ាញនៅលើទ្វីបអាមេរិកខាងត្បូងនៅតែហ៊ុមព័ទ្ធជុំវិញវិមាននេះដល់សព្វថ្ងៃ។

ទើបតែប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះប៉ុណ្ណោះ ដែលវិទ្យាស្ថានវិទ្យាសាស្ត្រធម្មជាតិនៃសាកលវិទ្យាល័យជាតិកូឡុំប៊ីសម្រេចចិត្តកែប្រែសំណង់នេះទៅជាសារមន្ទីរ ដែលជាផ្នែកមួយនៃការប្រឹងប្រែងរបស់ពួកគេដើម្បីស្តារតំបន់នេះឡើងវិញ។ ប៉ុន្តែនៅតែមានមនុស្សមួយចំនួននិយាយថា សំណង់នេះនៅតែជាប់បណ្តាសារបស់វិញ្ញាណខ្មោចសម័យមុនដដែល៕ 


 

adverise with khmeread
tiger
Loading ad ...