ប៉ូលិសម្នាក់ចាំឆ្មក់ចាំអ្នកផឹកស្រវឹងបើកបរទាំងកណ្ដាលយប់ ស្រាប់តែពេលវាស់ជាតិអាល់កុលបុរសស្រវឹងនោះមិនមានជាតិអាល់កុលសូម្បីតែបន្តិច ពេលប៉ូលិសសួរដាច់ផ្ងារ

សំណើច៖ បន្ទាប់ពីមេបានដាក់បញ្ជា ប៉ូលិសចរាចរណ៍​ប្រចាំការពេលយប់ជាច្រើននាក់បានសម្ងំរង់ចាំតាមគោលដៅរៀងៗខ្លួនជាពិសេសម្តុំផ្លូវសម្បូររង្គសាលនិងភោជនីយដ្ឋាន ដើម្បីចាប់អ្នកបើកបរស្រវឹងពេលយប់។ 

ប៉ូលិសចរាចរណ៍ម្នាក់បានទៅរង់ចាំនៅផ្លូវមួយសម្បូរហាងផឹកស៊ីច្រើនជាងគេនៅទីក្រុង។ នៅម៉ោង៣ទៀបភ្លឺ លោកប៉ូលិសបានឃើញបុរសម្នាក់ដើររេរាំពេញថ្នល់ទប់ខ្លួនមិនចង់ជាប់ ហើយព្យាយាមចុចសោដើម្បីបើកទ្វារចូលឡានដល់ទៅ៤ផ្សេងគ្នា។ ទីបំផុត គាត់អាចចូលឡានខ្លួនឯងបានសម្រេច។ នៅពេលចូលឡានខ្លួនឯងរួចហើយ បុរសដែលទំនងមើលទៅដូចជាស្រវឹងជោគជាំនោះ ចំណាយពេលដល់ទៅកន្លះម៉ោង ទម្រាំបញ្ឆេះម៉ាស៊ីនឡានបានសម្រេច។ 

លោកប៉ូលិសសុខចិត្តបោះបង់ឱកាសតាមចាប់អ្នកស្រវឹងដទៃទៀតដែលទើបចេញពីហាងផឹកស៊ី ដើម្បីតែរង់ចាំចាប់បុរសស្រវឹងខ្លាំងជាងគេម្នាក់នេះ។  

ត្រង់ចំណុចនេះ ប៉ូលិសបានចាប់ឃាត់បុរសនោះនៅនឹងកន្លែង ដោយហេតុថាគាត់បានតាមដានឃើញសកម្មភាពរបស់បុរសនេះស្រវឹងជោគរួចទៅហើយ។ បន្ទាប់មក ប៉ូលិសបានឱ្យបុរសនោះផ្លុំបំពង់ខ្យល់វាស់កម្រិតជាតិអាល់កុល។ 

បុរសនោះធ្វើតាមប៉ូលិស ហើយចាប់ផ្តើមផ្លុំឧបករណ៍ធ្វើតេស្តខ្យល់ដង្ហើម និងលទ្ធផលចេញមក ប៉ូលិសពិតជាភ្ញាក់ផ្អើលខ្លាំង ដោយឃើញលេខបង្ហាញមកគឺ 0,0។ ដោយមានការងឿងឆ្ងល់ពេក ប៉ូលិសទាមទារឱ្យបុរសនោះពន្យល់ថាម៉េចក៏បុរសនោះមិនមានជាតិអាល់កុរសូម្បីតែបន្តិចអ៊ីចឹង?

បុរសនោះតបវិញថា "អូ មកពីរាត្រីនេះជាវេនរបស់ខ្ញុំដាក់អន្ទាក់ធ្វើស៊ីប៉ូលិស"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...